បាត់ដំបងៈ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ស្នងការនគរបាល ខេត្តបាត់ដំបង ធ្វើការបង្រ្កាបករណីជួញដូរ និងចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ត្រង់ចំណុចភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ជនសង្ស័យឈ្មោះ ដាម ដាលីន ហៅយួន ភេទស្រី អាយុ ៤២ឆ្នាំ រស់នៅភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង (ឃាត់ខ្លួន) ។
វត្ថុតាងដកហូតរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក)ចំនួន ១៧ ថង់តូច។
-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១។
-ទូរស័ព្ទដៃចំនួន១គ្រឿង។
-សម្ភារ:សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។
ក្រោយកើតហេតុ ជនសង័្សយត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូន ទៅការិយាល័យជំនាញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់