លោក Jaycee Chan ដែលជាកូនប្រុសតារាសម្តែងហូលីវូត លោក Jakie Chan (ឈិនឡុង) បាននិយាយនៅក្នុបទសម្ភាស៍ថា អនាគតប្រពន្ឋរបស់លោកត្រូវតែវៃឆ្លាត មានឋានៈខ្ពង់ខ្ពស់ហើយជាតារាម៉ូដែលដែលនៅក្មេងខ្ចី ។
សម្រាប់ស្នេហាជាលើកទី១ របស់លោកជាមួយនឹងតារចម្រៀង Penny Tai បានបែកបាក់គ្នាតាំងពីឆ្នាំ ២០០៦ នេះគឺជាការប្រកាសប្រាប់ទស្សនិកជនរបស់លោក ។
លោក Jaycee Chan ធ្លាប់មានចំនួនរឿងវិវាទស្នេហាជាមួយនឹងស្រីក្មេងៗជាច្រើន រួមបញ្ចូល ទាំងស្រីស្អាតរបស់តៃវ៉ាន់ “Nerdy Guy Gooddes” Da Yuan និងតារាម៉ូដែល Nesha ។
នៅក្នុងកម្មវិធី ស្រីស្អាត E-Cup កញ្ញា Da Yuan បានខឹងយ៉ាងខ្លាំងចំពោះលោក Jaychee Chan ហើយក៏លែងខ្វល់ខ្វាយជាមួយនឹងរឿងនេះទៀតដែរ ជាមួយនឹងរឿងក្តីក្តាំនេះ នាងបានសរសេរលើប្លុករបស់នាងថា “ខ្ញុំមានវិបត្តិល្វីងជូរចត់ណាស់” ៕
ប្រែសម្រួលដោយ៖ បុរសដំណឹង
មតិយោបល់