ព័ត៌មានសិល្បៈ និងកម្សាន្ត

Mohombi តារា​ចម្រៀង​កូន​កាត់​ស៊ូដង់​-កុងហ្គោ​

លោក Mohombi មានឈ្មោះដើម​Mohombi Nzasi Moupondo ជាអ្នកនិពន្ធបទ និងជាតារាចម្រៀង R&B ព្រមទាំងជាអ្នករាំផងដែរ។ ចាប់តាំងពីឆ្នាំ 2004 រហូតដល់ 2008 គាត់បានក្លាយទៅជា hip hop របស់ប្រទេសស៊ូដង់។

Mohombi កើតនៅថ្ងៃទី 17 ខែតុលាឆ្នាំ 1986 ដែលមានម្តាយសញ្ជាតិស៊ូដង់ និងឪពុកសញ្ជាតិកុងហ្គោ។ តារាចម្រៀងរូបនេះធំធាត់នៅក្នុងប្រទេសកុងហ្គោរបស់មានអាយុ 14 ឆ្នាំ។ Mohombi និងគ្រួសារបានរត់​គេចពីសង្រ្គាមស៊ីវិលមករស់នៅប្រទេសស៊ូដង់ក្នុងឆ្នាំ 1999។ ក្រុមគ្រួសាររបស់ Mohombi បានរំលឹកប្រាប់ Mohombi និងអ្នកជិតខាងថាលោកមានទេពកោសលខាងតន្ត្រីតាំងពីលោកនៅវ័យកុមារភាព​ម្លេះ។ ដោយមានការគាំទ្រ និងលើកទឹកចិត្តពីគ្រួសារ Mohombi បានចាប់ផ្តើមហាត់រៀនច្រៀង។ ដើម្បី​ឲ្យលោកមានភាពរីកចម្រើនខាងចម្រៀង លោកបានចូលរៀននៅវិទ្យាល័យ Rytmus Music ។ ក្រោយពី​ចប់វិទ្យាល័យ Mohombi បានបន្តជំនាញខាងតន្ត្រីនៅមហាវិទ្យាល័យនៅ Music Consarvatory។ អ្វីដែល​ពិសេសនោះគឺលោក Mohombi អាចនិយាយបាន 5 ភាសាគឺមានស៊ូដង់ បារាំង អង់គ្លេស ស្វាហៃលី និងលីងហ្គាឡា។

នៅក្នុងតំបន់ Stockholm លោក Mohombi និងបងប្រុសរបស់លោក បានធ្វើជា DJ នៅក្នុងក្លឹបមួយកន្លែង ដែលត្រូវបានគេស្គាល់រូបលោកក្នុងនាមជា DJ Djo ក្នុងក្រុម Avalon។

នៅឆ្នាំ 2010 លោក Mohombi បានចេញនូវបទចម្រៀងជាលក្ខណ: Rap ក្រោមចំណងជើងថា Do It ជាភាសាស៊ូដង់ ហើយរូបលោកក៏ជាប់ចំណាត់ថ្នាក់ទី9 ផងដែរនៅលើតារាង Swedish Singles Chat។ ក្រោយពី Mohombi បានមកដល់រដ្ឋ LA លោកត្រូវបានមិត្តភ័ក្តិណែនាំឲ្យស្គាល់នូវផលិតករ RedOne។ ចាប់តាំងពីពេលនោះមកអាជិពជាតារាចម្រៀងរបស់លោកចាប់ផ្តើមកាន់ការរីកចម្រើន និងមាន​មហាជនជាច្រើនស្គាល់រូបលោក។ Mohombi បានច្រៀងរួមជាមួយតារាចម្រៀងល្បីៗជាច្រើនដូចជា RedOne, Avalon, Pitbull, Nayer, Trey Songz, Nicole Scherzinger,Akon និង Nelly ជាដើម។

សម្រាប់ឆ្នាំ 2012 នេះលោកបានចេញនូវបទច្រៀងថ្មីដែលមានចំណងជើងថា In Your Head៕

មតិយោបល់