ក្រុមអ្នកពិសោធពីវិទ្យាសាស្ត្រការ៉ូលិនស្កា (Karolinska) ប្រទេសស៊ុយអែដបានបង្ហើបឲ្យដឹងពីទិន្នន័យថ្មីដែលគួរឲ្យចាប់អារម្មណ៍ថាកម្តៅថ្ងៃអាចជួយជំរុញចលនាស្រូបរបស់ឱសថនៅក្នុងរាងកាយ ។ ទិន្នន័យនេះគេទទួលបានក្រោយពេលជ្រើសរើសគំរូឈាមពីមនុស្សចំនួន ៦.០០០ នាក់ដែលអ្នកទាំងនេះ បានប្រើប្រាស់ឱសថព្យាបាលខ្លួនអំឡុងពេល ១០ឆ្នាំកន្លងមក ។ ក្រុមអ្នកពិសោធរកឃើញថា ក្នុងពេលដែលមានកម្តៅថ្ងៃល្អរាងកាយអាចស្រូបយកជាតិថ្នាំបានយ៉ាងរហ័ស ព្រោះវីតាមីន D ជួយភ្ញោចការរំលាយឱសថ ។ក៏ប៉ុន្តែការចេញទៅហាលកម្តៅថ្ងៃក្នុងអំឡុងពីម៉ោង ៨-១០ព្រឹករៀងរាល់ថ្ងៃ ក្នុងមួយថ្ងៃ ៣០ នាទីអាចធ្វើឲ្យរាងកាយទទួលបានវីតាមីន D ល្អៗ ៕
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់