ថ្មីៗនេះអ្នកស្រី Pattie Mallette ដែលត្រូវជាម្តាយរបស់តារាចម្រៀងវ័យក្មេងដែលទើបគ្រប់អាយុកាលពីសប្តាហ៍មុននេះគឺ Justin Bieber បានធ្វើការចុះកិច្ចព្រមព្រៀងជាមួយនឹង Revell ក្នុងការសរសេរនូវសៀវភៅដែលនិយាយពីប្រវត្តរបស់អ្នកស្រីផ្ទាល់។ សៀវភៅដែលអ្នកស្រី Mattie Mallette កំពុងសរសេរនោះគឺមានចំណងជើងថា “Nowhere But Up:The Story of Justin Bieber’s Mom” ដែលនឹងរៀបរាប់ពីដំណើររឿងរបស់អ្នកស្រីតាំងពីវ័យក្មេង រហូតដល់ពេលអ្នកស្រីមាន Justin ហើយសៀវភៅនេះគ្រោងនឹងចេញនូវថ្ងៃទី១៨ ខែកញ្ញា។

គួរបញ្ជាក់ផងដែរថា Justin Bieber បានបោះពុម្ពនូវសៀវភៅដែលមានចំណងជើងថា “First Step 2 Forever:My Story” កាលពីខែតុលាឆ្នាំ ២០១០ ដែលពីពេលនោះលក់ដាច់អស់ច្រើនជាង ១ លានក្បាល៕
មតិយោបល់