ព័ត៌មានសិល្បៈ និងកម្សាន្ត

កក្រើក! Vannda ជាតារាខ្មែរទីមួយ មានហ្វេនៗរៀបចំកម្មវិធីបែបយ៉ាងអស្ចារ្យអោយ មិនធ្លាប់មានពីមុន

ភ្នំពេញ ៖ នាថ្ងៃអាទិត្យ ក្រុមអ្នកគាំទ្ររបស់ “វណ្ណដា” ដែលយើងស្គាល់ថាជា តារារ៉េបដ៏ល្បី កំពុងពេញនិយម ក្នុងពេលបច្ចុប្បន្ន ពួកគេបាននាំគ្នា រៀបចំកម្មវិធី ជួបជុំអ្នកគាំទ្រ ខ្នាតតូចមួយ នៅក្នុងហាងកាហ្វេ ជាមួយនឹងការរៀបចំ Cup sleeve រូបថត Photo Card និងដបទឹកដ៏ស្រស់ស្អាត ដែលរំលេចដោយរូបភាពរបស់ វណ្ណដា នៅពាសពេញ។

ទោះបីជាកម្មវិធីតូច ប៉ុន្តែអាចនិយាយបានថា ជារឿងអស្ចារ្យមួយដែល Vannda អាចឆក់យកបេះដូងអ្នកគាំទ្រឲ្យធ្វើរឿងនេះបាន ព្រោះថាកន្លងមកមានតែតារាKpop ប៉ុណ្ណោះដែលហ្វេននៅស្រុកខ្មែរ ជ្រួលជ្រើមបង្កើតកម្មវិធីឡើង ។

បុរសសង្ហា វណ្ណដា ក្លាយជាតារាខ្មែរដំបូងគេ ដែលមានហ្វេនៗរួមគ្នារៀបចំកម្មវិធីបែបនេះឲ្យលោកមុនថ្ងៃ Birthday មើលទៅគគ្រឹកគគ្រេងមិនចាញ់កម្មវិធីអ្នកគាំទ្រធ្វើសម្រាប់តារា Kpop ឡើយ។

យ៉ាងណាមិញ ការជួបជុំនេះដែរ ត្រូវបានដឹងថា ជាការជួបជុំលើកដំបូង ដើម្បីអបអរថ្ងៃកំណើត វណ្ណដា ដែលនឹងមកដល់ នៅថ្ងៃទី២២ ខែមករា ខាងមុខនេះ ហើយបើទោះបីជា ការជួបជុំលើកនេះ មិនមានវត្តមានរបស់ វណ្ណដា ក៏ពិតមែន ប៉ុន្តែក្រោយពី អ្នកគាំទ្រ បានបង្ហោះរូបភាព អំពីកម្មវិធី នៅពាសពេញបណ្ដាញសង្គម ដំណឹងនេះ ដ៏បានដឹងដល់ វណ្ណដា ផ្ទាល់។មិនទុកឲ្យហ្វេនៗរង់ចាំយូរ តារារ៉េប វ័យ ២៤ ជិតចូល ២៥ ឆ្នាំរូបនេះ បានបង្ហោះចែករំលែក រូបភាព ក៏ដូចជាវីដេអូ សកម្មភាពហ្វេនៗក្នុងកម្មវិធី នៅលើ Instagram Story របស់ខ្លួន ដោយភ្ជាប់ជាមួយនឹងសារ បង្ហាញក្ដីរំភើប និងភ្ញាក់ផ្អើលចិត្ត យ៉ាងដូច្នេះថា ៖

មតិយោបល់