ព័ត៌មានសិល្បៈ និងកម្សាន្ត

ថ្នាំក្អកចំណែក​ទប់​ស្កាត់នូវមហារីកប្រូស្តាត

ការ​សិក្សាស្រាវ​ជ្រាវ​ថ្មីមួយ​ ដែល​ចេញ​ផ្សាយ​ដោយ​ព្រឹត្តិបត្រស្រាវ​ជ្រាវប្រឆាំង​មហារីក Anticancer Research នា​ពេល​កន្លង​ទៅនេះ បាន​រក​ឃើញថា សារធាតុ​ណូស្តាពីន ដែល​មាន​នៅ​ក្នុង​ថ្នាំ​ក្អក អាច​ទប់​ស្កាត់ការ​រីករាលដាលនៃមហារីកប្រូស្តាត ។

បណ្ឌិត​ជន​ជាតិ អ៊ីស្រាអែល បារខេន អ្នក​ស្រាវ​ជ្រាវ​ពីមូលនិធី​ស្រាវ​ជ្រាវ និង​មហារីកប្រូស្តាត រដ្ឋ​កាលីហ្វរញ៉ា និង​សហការី បាន​អះ​អាង​ដូច​នេះបន្ទាប់ពីបាន​ធ្វើកា​ស្រាវ​ជ្រាវទៅលើកណ្តុរ ចំនួន ២០ ក្បាល ដែល​មានមហារីកប្រូតស្តាត ដោយ​ចែក​ជា​ពីរ​ក្រុមមួយ​ក្រុមបានចាក់ថ្នាំ ណូ​ស្តា​ពីន ហើយ​មួយ​ក្រុម​ទៀត​ពុំ​មានចាក់ថ្នាំ​ប្រភេទនេះ ។ បន្ទាប់​ពីចាក់ស្តាំ​រួចរាល់​ហើយ លទ្ឋផ​ល​បាន​សបញ្ជាក់ថា ក្រុម​កណ្តុរដែល​មាន​ចាក់ថ្នាំ ណូស្តាពីន មានអត្រារីករាលដាលមហារីកតិច ជាង​ក្រុម​កណ្តុរដែល​ពុំ​មាន​ចាក់ថ្នាំ​នេះ ទៅដល់ ៦៩ ភាគរយ ។

បណ្ឋិត​អ៊ី​ស្រាអែល​រូប​នេះ បាន​សន្និដ្ឋានថា “ការ​សិក្សានេះ​ បាន​បង្ហាញណូស្តាពីន អាច​ជា​ថ្នាំ​ដ៏​មាន​​ប្រសិទ្ឋភាព និង​សុវត្តិភាព សម្រាប់ការព្យាបាលមហារីកប្រូស្តាត ដោយ​ពុំ​មានផល​ជះផល​ប៉ះពាល់អ្វី​ដល់សុខ​ភាព មនុស្សនោះ​ទេ ប៉ុន្តែ​យើង​ត្រូវសិក្សាបន្ថែមទៀតលើបញ្ហានេះ” ៕

មតិយោបល់