មិនមែនជាលើកទី១នោះទេ ដែលម្ចាស់ពានផ្នែកគ្រងសំលៀកបំពាក់បុរាណកាលពីឆ្នាំមុនលោក រុន ណាកូ ត្រូវបានគេជ្រើសអោយគហរងសំលៀកបំណាក់ ក្នុងសម័យហានគរបែបនេះ ដោយលោកបានវចាប់ដៃគូច្រើនតារាមកហើយ បូករួមទាំងកញ្ញ្ញា ប៑េប៑ី និង កញ្ញា ភីយ៉ា ជាដើម ប៉ុន្តែក្នយងពេលលោកគហរងឈុតព្រះបាទជ័យវរ្ម័នទី៧ ជាដៃគូអ្នកនាង ចាន់ ផល្លា អតីតពិធីការិនី លោមកបែរជាលាន់មាត់សរសើរខុសពីដៃគូមុនៗ។ លោកថាអ្នកនាងមិនមែនអាយុតិចហើយក្មេងដូចដៃគូដែលលោកធ្លាប់
បានគ្រងឈុតជាដៃគូជាមួយនោះទេ ប៉ុន្តែនៅពេលអ្នកនាងគ្រងឈុតព្រះនាងឥន្ទ្រទេវីបែរជាក្មេងមិនខុសពីនារីវ័យជាង២០
ឆ្នាំដែលតាមការពិតលោកស្មានថាអ្នកនាងយ៉ាងហោចណាស់ក៏មានអាយុបងលោកដល់ទៅ១ជួរទៅហើយ។
តារាដែលមានវ័យ២៣ឆ្នាំរូបនេះ បន្តទៀតថា នៅពេលធ្វើជាដៃគូជាមួយអ្នកនាង ចាន់ ផល្លារ អ្នកនាងចង់ក្មេងជាងលោកនោះផង ជាពិសេសនៅពេលអ្នកនាងគ្រងឈុតព្រះនាងឥន្ទ្រទេវី ដែលមើលទៅក្មេង ហើយសម្រស់ឡើងភ្លឺ មិនដូចនឹងវ័យរបស់អ្នកនាងដែលគេបានដឹង។ អ្វីដែលលោកសរសើរមិនដាច់ពីមាត់ទៅទៀត គឺអ្នកនាងជាតារាចាស់វស្សា ដែលមិនឆ្មើងឆ្មៃ ហើយចែករំលែកភាពរាក់ទាក់ និងក្ដីស្រលាញ់ចំពោះតារាជំនាន់ក្រោយគ្រប់គ្នដែលទឹកចិត្តបែបនេះ មិនមែនតារាជើងចាស់ច្រើននាក់នោះទេ ដាក់ចិត្តដាក់កសយចំពោះអ្នកសិល្បៈក្មេងៗដល់ម្លឹង។ លោកថាសប្បាយចិត្តដែលរួមការងារជាមួយអ្នកនាង ចាន់ ផល្លារ តាំងពីខ្លួនមិនទាន់ត្រូវបានអ្នកស្គាល់ ប៉ុន្តែសម្រាប់អ្នកនាងម្នាក់គឺក្រៅពីរក្សាសម្រស់បានស្អាត ក្មេងវ័យ គឺថែមទាំងចុះសម្រុងជាមួយតារាគ្រប់គ្នា គ្មានការប្រកាន់វណ្ណៈ។
គួរបញ្ជាក់ថា មួយឈុតដែលអ្នកនាងគ្រងជាតួអង្គព្រះនាងឥន្ទ្រទេវីនោះ ស្ទើរមិនមានអ្នកណាម្នាក់មិនសរសើរចំពោះភាពស័ក្តសមរបស់អ្នកនាងនោះទេ ជាពិសេសនៅពេលអ្នកនាងត្រូវបានតម្រូវអោយគ្រងឈុតជាមួយតារាសម្ដែងវ័យក្មេងលោក រុន ណាកូ ដែលធ្លាប់ជាប់ពានគ្រងឈុតបុរាណបានស្អាតជាងគេកាលពីឆ្នាំមុន តែមើលទៅនៅតែមានសម្រស់សមគ្នាឥតខ្ចោះ។ អ្នកនាងបានបង្ហើបនៅក្រោយកម្មវិធីបញ្ចប់ថាគ្មានកម្មវិធីណាដែលអ្នកនាងចំណាយពេល ហើយសប្បាយចិត្តជាងបានគ្រងឈុតព្រះនាងឥន្ទ្រទេវីនោះទេ ដោយសារតែឈុតដែលបានគ្រងនោះ គឺអ្នកនាងនឹកស្រមៃយូរហើយ។ អ្នកនាងថា ខ្លួនចង់មានឱកាសនេះជាយូរមកហើយ ទើបគ្រាន់តែត្រូវបានគ្រួសារតារាកម្ពុជាអញ្ជើញ ក៏ទទួលតែម្ដង បើទោះជាការចូលរួមគឺអ្នកនាងត្រូវប៉ះពាល់នឹងការងារដកឃ្លាមិនចង់រួច។ អ្នកនាងនិយាយថា រំភើបណាស់ ដែលឈុតដ៏អស្ចារ្យរបស់ព្រះនាងឥន្ទ្រទេវី ត្រូវបានគ្រងដោយអ្នកនាង ហើយបានស្លៀកបង្ហាញម៉ូដនៅលើវេទិការអោយមនុស្សយ៉ាងច្រើនកុំករបានឃើញទៅទៀត។ សូម្បីសាស្ត្រាចារ្យមួយរូវប្រចាំក្រសួងវប្បធម៌បានឆ្លើយបដិសេធយ៉ាងដាច់អហង្ការមិនអនុញ្ញាតិអោយតារាស្រីណា គ្រងឈុតព្រះនាងឥន្ទ្រទេវីក្រៅពីអ្នកនាងនោះទេ ដោយសារតែរាងទាអរៅ និងត្រេមុខ គឺអ្នកនាង ចាន់ ពេញខ្នាតជានារីខ្មែរ ហើយសមនឹងតែងជាព្រះឥន្ទ្រទេវី៕
មតិយោបល់