ព័ត៌មានសិល្បៈ និងកម្សាន្ត

ជំងឺធ្លាក់ទឹកចិត្ត

ក. អី្វទៅជាជំងឺធ្លាក់ទឹកចិត្ត?

បុគ្គលគ្រប់ៗរូបតែងតែមានអារម្មណ៍ស្រងូតស្រងាត់ ឬធ្លាក់ទឹកចិត្តក្នុងឱកាសណាមួយនៃជីវិតរស់នៅ​ប្រចាំថ្ងៃរបស់ពួកគេ ក៏ប៉ុន្តែសភាពបែបនេះវានឹងបាត់ទៅវិញតែប៉ុន្មានថ្ងៃក្រោយមក នេះគ្រាន់តែជា​ប្រតិកម្មធម្មតាប៉ុណ្ណោះ។

ផ្ទុយទៅវិញ ជំងឺធ្លាក់ទឹកចិត្ត ជាជំងឺធ្ងន់ធ្ងរទាំងក្នុងផ្នែកវេជ្ជសាស្ត្រ និងចិត្តសាស្ត្រ។ វាមានរយៈពេល​យូរជាងធម្មតា និងប៉ះពាល់ដល់អារម្មណ៍ ការគិត ដំណេក អាកប្បកិរិយា តួនាទីមុខងារក្នុងសង្គម និង​ជីវិតរបស់នៅប្រចាំថ្ងៃរបស់លោកអ្នក។

ខ. អ្វីខ្លះជារោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត?

១. អាការៈរាង្គកាយ

អស់កម្លាំងល្ហិតល្ហៃស្ទើរតែគ្រប់ពេលវេលា​ វិបត្តដំណេក ញុំពុំបាន ស្រកទម្ងន់ ឈឺក្បាល ឈឺ​ចុកចាប់សាច់ដុំស្ទើរតែពេញខ្លួនប្រាណ ឈឺចុកផ្សាលើចុងដង្ហើម ទល់លាមក រដូវមិនទៀតទាត់។

២. អាការផ្លូវចិត្ត

មានអារម្មណ៍ស្រងូតស្រងាត់ ឬធ្លាក់ទឹកចិត្តស្ទើរតែរាល់ថ្ងៃបាត់ការចាប់អារម្មណ៍ និងសប្បាយ​ស្ទើរតែគ្រប់សកម្មភាពក្នុងជីវិតរស់នៅប្រចាំថ្ងៃ។

៣. ការគិត

– អី្វៗជាកំហុសខ្ញុំទាំងអស់

– គ្មានអ្វីល្អសម្រាប់រូបខ្ញុំទេលើលោកនេះ

– ជីវិតខ្ញុំគ្មានន្៧យអី្វទាំងអស់

– ខ្ញុំមិនចង់រស់

៤. អាកប្បកិរិយា

គ្មានចំណង់ចេញក្រៅ ឬធ្វើការដកខ្លួនចេញពីគ្រួសារ មិត្តភ័ក្រ និងសង្គមឈានទៅរកការផឹក​ស្រា សេពគ្រឿងញៀន និងការប្រើប្រាស់ថ្នាំងងុយគេងដោយគ្មានវិជ្ជបញ្ជា

គ. ជំងឺធ្លាក់ទឹកចិត្តឃើងមានច្រើនដែរ ឬទេ?

ជំងឺធ្លាក់ទឹកចិត្តគេសង្កេតឃើញស្ត្រីភេទមានពីរដងច្រើនជាងបុរស​ អាចមានទាំងកុមារ វ័យជំទង់ មនុស្សពេញវ័យ និងមនុស្សចាស់។ ជំងឺធ្លាក់ទឹកចិត្តមានបីកម្រិត ស្រាល មធ្យម និងធ្ងន់ធ្ងរ។

ឃ. មូលហេតុនាំឲ្យមានជំងឺធ្លាក់ទឹកចិត្ត?

បញ្ហាគ្រួសារ សង្គម ការខកចិត្តសោកស្តាយ ការបាត់បង់អ្នកជាទីស្រឡាញ់ ការបម្រែបម្រួលសារធាតុ​គីមីក្នុងជំងឺផ្លូវកាយមួយចំនួន ឱសថព្យាបាលមូយចំនួន​ ការេសពសុរា គ្រឿងញៀន។

ង. ការព្យាបាល

ការព្យាបាលដោយឱថសប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត ការព្យាលបាលតែបែបទុព្ធិ អាកប្បកិរិយា ការគាំទ្រផ្លូវចិត្ត ផ្តល់ប្រឹក្សា លំហាត់ និងសម្រាកកាយ ចិត្ត ការធ្វើរបបអាហារឲ្យមានតុល្យភាព។

 

អត្ថបទដោយៈ មន្ទីរព្យាបាលជំងឺផ្លូវចិត្តសាន់រ៉ាយ

លេខទូរស័ព្ទៈ ០២៣ ៩៩៧ ២០០​ / ០១៧ ៥៤ ៥៥ ៦៥ / ០៩៧ ៧ ៥៤ ៥៥ ៦៥

មតិយោបល់