បញ្ហារោមមុខគឺជាអ្វីដែលបុរស និងស្រីគិតខ្លាំងបំផុត តែសម្រាប់ស្រ្តីគឺជាចំណុចមួយដ៏ព្រួយបារម្ភបំផុត ផងដែរ ស្ត្រីដែលដុះរោមនៅលើមុខគឺជារមែងនៅមិនសុខនោះទេ តែបញ្ហាទាំងនោះ វាត្រូវតែមានវិធីដោះស្រាយ ។
ខាងក្រោមនេះគឺជាវិធីខ្លះដើម្បីទប់ស្កាត់ និងកម្ចាត់នូវរោមលើមុខ ៖
ប្រើក្រែមសម្រាប់ជម្រុះរោមអាចបំបាត់រោមមុខបានយ៉ាងលឿន ប៉ុន្តែវាបាត់បានតែប៉ុន្មានថ្ងៃតែប៉ុណ្ណោះ។ រឿងម្យ៉ាងទៀតដែលអ្នកត្រូវតែប្រុងប្រយ័ត្ននោះគឺ វាអាចបង្ករការរលាកដល់ស្បែករបស់អ្នក ដោយសារតែជាតិគីមីនៅក្នុងគ្រឿងផ្សំនៃក្រែមនោះ។
ខាត់ជម្រុះរោមគឺជាវិធីសាស្ត្រមួយដែលគេប្រើច្រើននៅហាងកែសម្ផស្ស ។ ចំពោះវិធីសាស្ត្រមួយនេះ គេនឹងខាត់ស្បែករបស់អ្នកដើម្បីជម្រុះរោមមុខ។ វាគឺជាវិធីសាស្ត្រមួយដែលមានឈឺចាប់ ប៉ុន្តែចំណុចល្អរបស់វាគឺរោមរបស់អ្នកនឹងមិនដុះមកវិញក្រោយរយៈពេល ប្រហែលពីរសប្តាហ៍។
លេបថ្នាំប្រឆាំងអរម៉ូន androgen ក៏អាចបំបាត់រោមមុខបានដែរ។ ប៉ុន្តែអ្នកអាចនឹងសម្គាល់ឃើញប្រសិទ្ធភាពរបស់វាបន្ទាប់ពីប្រើ រយៈពេលពីរឬបីខែឯណោះ។ ហើយដោយសារតែវាពាក់ព័ន្ធនឹងការលេបថ្នាំអរម៉ូនរយៈពេលយូរ វាអាចបង្ករឱ្យមានផលប៉ះពាល់មិនល្អចំពោះសុខភាព។
ការលាបក្រែមដែលមាន Eflornithine ១៣,៩ភាគរយ ក៏អាចដោះស្រាយបញ្ហារោមមុខរបស់អ្នកបានផងដែរ។ វាក៏អាចប្រើជាមួយនឹងទម្រង់នៃការព្យាបាលផ្សេងទៀត ហើយបង្ករឱ្យមានផលប៉ះពាល់តិចតួចប៉ុណ្ណោះ៕
ដោយ៖ បុរសដំណឹង
មតិយោបល់