(ភ្នំពេញ)៖ ទីបំផុតវីដេអូចម្រៀង «វីរនារី» ឬ «Top Of The Lady» ទទួលបាន ចំណាត់ថ្នាក់លេខមួយនៅលើ «Music Charts in Cambodia» ដោយជាប់ជាវីដេអូចម្រៀងដែលមានអ្នកទស្សនាច្រើនជាងគេនៅក្នុងយូធូបប្រចាំប្រទេសកម្ពុជា នេះបើយោងតាមសាររបស់កញ្ញា ទេពបូព្រឹក្ស នៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន។
ជាក់ស្តែងនៅក្នុងសារនោះ កញ្ញាទេពបូព្រឹក្ស បានពោលពាក្យអរគុណដល់មហាជន និងហ្វេនៗទាំងអស់ ដោយបានសរសេររៀបរាប់យ៉ាងដូច្នេះថា «ជូនចំពោះបងប្អូនអ្នក stream បទនេះនៅក្នុង YouTube ឥឡូវនេះយេីងទទួលបាន TOP1 Music Charts in Cambodia ដោយ កម្លាំង នៃការគាំទ្រ ទេីបពួកយេីងទទួលបានលទ្ធផលនេះ , ខ្ញុំជឿជាក់ ថាកម្លាំង មួយ នេះនឹងនាំមកនូវ សមិទ្ធផល អស្ចារ្យ ជាបន្ដបន្ទាប់ ជាក់ ជាមិនខាន ។ ដោយសេចក្តី គោរព ពីនាងខ្ញុំ ទេព បូព្រឹក្ស»។
សូមជម្រាបថា វីដេអូចម្រៀងវីរនារី ត្រូវបានទម្លាក់ចូលទៅក្នុងយូធូបដំបូងកាលពីថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០២១ និងក៏បានជាប់ឈ្មោះថាជាវីដេអូចម្រៀងដែលមានអ្នកចូលទស្សនារហូតដល់ទៅ១លាននាក់ ក្នុងរយ:ពេល២២ម៉ោង៕
មតិយោបល់