ជាច្រើនឆ្នាំកន្លងមកនេះ អ្នកគាំទ្រតារាសម្តែង Salma Hayek ប៉ងប្រាថ្នាចង់ឃើញភាពសិចស៊ីរបស់នាងម្តងទៀត។នាង Salma Hayek ធ្លាប់បង្ហាញភាពសិចស៊ីបំផុតម្តងរួចមកហើយកាលពីឆ្នាំ ១៩៩៦ ក្រោមចំណងជើងរឿង “From Dusk till Dawn” រហូតមកដល់ឆ្នាំ ១៩៩៩ នាងបានបង្ហាញខ្លួនសារជាថ្មីម្តងទៀត តាមរយៈសាច់រឿង “Dogma” ។
អ្វី ដែលអ្នកគាំទ្រចង់ឃើញចង់បានជាលើកទី ៣នោះ គឺ Salma Hayek បានបង្ហាញ និងដោះស្រាយនូវអ្វីដែលចង់បាននោះហើយដោយបង្ហាញខ្លួនសារជាថ្មីតាមរយៈសាច់រឿងរបស់ បារាំង “Americano” សាច់រឿងដែលមានលក្ខណៈសាកល្បងនេះត្រូវបង្ហើបឲ្យដឹងតាមប្រពន្ធអ៊ីធឺណេតតាំងពី ថ្ងៃទី ១៥ ខែ មិថុនា ដែលបង្ករឲ្យអ្នកគាំទ្រឃើញភាពសិចស៊ីឆ្កួតលីលារបស់នាង ។
សាច់រឿងនេះ មិនមែនតែមានឈុតក្តៅខ្លួនតែ ប៉ុណ្ណោះទេ តែថែមទាំងមាននូវឈុតអាក្រក់ៗដែលពាក់ពន្ធនឹងឯកសារ ។សម្រាប់ Salma Hayek នៅក្នុងរឿងនេះ ដែរទោះបីជានាងមានវ័យ ៤៥ ឆ្នាំទៅហើយក្តីតែមើលទៅនៅតែមានភាពសិចស៊ី ដែលអមទៅដោយស្តាយ៍សក់ពណ៌ក្រហម មើលទៅពិតជាស្រស់ គួរឲ្យទាក់ទាញមែន!! ។
គួរបញ្ជាក់ផងដែរថា សម្រាប់ Salma Hayek ដែលមានវ័យ ៤៥ ឆ្នាំរូបនេះគឺជាសញ្ជាតិ មិចស៊ិចកូ ៕
សូមទស្សនាវីដេអូឃ្លិបដូចខាងក្រោម ៖
មតិយោបល់