ករណីបង្ហោះម៉ូតូតាមដងផ្លូវហេីយថតបង្ហោះក្នុងបណ្តាញសង្គមទៀត ត្រូវបានសមត្ថកិច្ចហៅមកអប់រំណែនាំឱ្យអាណាព្យាបាលធានាយកទៅអប់រំ…
បាត់ដំបង:នៅថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០២៣ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀងបានដឹកនាំ កម្លាំងផ្នែកជំនាញរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំរៀងធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនក្មេងទំនើងចំនួនពីរនាក់និងម៉ូតូមួយគ្រឿង ក្នុងនោះមានឈ្មោះវ៉ាន់ ណេតភេទប្រុសអាយុ—ឆ្នាំរស់នៅភូមិកំរៀងឃុំកំរៀងស្រុកកំរៀងខេត្តបាត់ដំបង មានមុខរបរ សិស្សនិងឈ្មោះខេង ឡៃភេទប្រុ ស អាយុ—ឆ្នាំរស់នៅភូមិកំរៀង…