ព័ត៌មានសិល្បៈ និងកម្សាន្ត

Jennifer ​Lopez ​ប្រលយ​សម្ដី​នឹង​ចេញ​ពី ​American Idol

តារាងចម្រៀង និងជំនួញវ័យ ៤២ឆ្នាំ គឺនាង Jennifer Lopez បានចូលធ្វើជាគណៈវិនិច្ឆ័យក្នុងកម្មវិធីសម្ដែងទេពកោសល្យ “American Idol” អស់រយៈ ២ឆ្នាំមក តែពេលនេះនាងបានប្រលយសម្ដីថា នឹងចាកចេញពីកម្មវិធីនេះ។

នាងមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ ដែលបានចូលរួមធ្វើជាគណៈវិនិច្ឆ័យកម្មវិធី American Idol ហើយវាជាអ្វីដែលនាងចូលចិត្តផងដែរ។ តាមការពិតទៅនាងស្រឡាញ់នូវការងារនេះណាស់ ប៉ុន្តែនាងអាចនឹងចាកចេញ ព្រោះថានាងត្រូវធ្វើនូវការងារថ្មី អាចជាការសម្ដែងភាពយន្ត ឬការប្រគុំតន្ត្រីជាដើម។

កម្មវិធី American Idol បានធ្វើដំណើរទៅមុខបានយ៉ាងល្អ ហើយនេះគឺជាអ្វីដែលនាងចង់បាន ពេលនេះនាងមិនដឹងថា ត្រូវគិតដូចម្ដេច ឬធ្វើយ៉ាងណានោះទេ។

នាង Jennifer Lopez អង្គុយផ្ដល់ជាពិន្ទុ និងធ្វើជាគណៈវិនិច្ឆ័យជាមួយនឹងលោក Steven Tyler និង Randy Jackson។

គួរបញ្ជាក់ផងដែរថា តារាចម្រៀងរូបនេះ បានចុះកុងត្រាធ្វើជាគណៈវិនិច្ឆ័យក្នុងកម្មវិធី American Idol ចំនួន ១ឆ្នាំ តែដោយសារតែនាងស្រឡាញ់កម្មវិធីនេះ ក៏ធ្វើបានរហូតដល់ ២ឆ្នាំ ប៉ុន្តែនៅពេលនេះ នាងអាចនឹងចាកចេញ តែមិនដឹងថាសារហេតុអ្វី?

មតិយោបល់