(កូរ៉េ)៖ តារាសម្តែង និងជាតារាចម្រៀងល្បីឈ្មោះរបស់កូរ៉េខាងត្បូង គឺលោក Kim Jong Kook នាពេលថ្មីៗនេះ បានប្រកាសបើកដំណើរការ YouTube ផ្លូវការផ្ទាល់ខ្លួន ដែលមានឈ្មោះថា «Gym Jong Kook» ខណៈដំណើរការបានតែ៥ថ្ងៃប៉ុណ្ណោះ Channel YouTube របស់តារាប្រុសរូបនេះ បានកើនចំនួនអ្នក Subscribers រហូតដល់១លាននាក់។
អ្នកគាំទ្រនិងអ្នក Follow តារាចម្រៀងរូបនេះ បានសម្តែងការរីករាយ និងអបអរសាទរចំពោះសមិទ្ធផលដែលតារាប្រុសរូបនេះទើបតែទទួលបាន។ ទោះជាយ៉ាងណា រយៈពេល៥ថ្ងៃគឺពិតជាខ្លីណាស់ សម្រាប់ការទទួលបានចំនួននាក់ Subscribers លើ YouTube ដល់ទៅ១លាននាក់។
ក្នុងបណ្តាញសង្គម YouTube របស់លោក គឺរហូតមកទល់នឹងបច្ចុប្បន្ននេះ មានវីដេអូតែមួយប៉ុណ្ណោះ ប៉ុន្តែមានអ្នកចូលទស្សនាយ៉ាងច្រើន ដែលបង្ហាញពីការធ្វើលំហាត់ប្រាណ អមជាមួយនឹងសាច់ដុំធំៗរបស់តារាប្រុសរូបនេះ គឺពិតជាទាក់ទាញទស្សនិកជនយ៉ាងខ្លាំង៕
ប្រភព៖ Koreaboo
មតិយោបល់