ព័ត៌មានសិល្បៈ និងកម្សាន្ត

Son​ ​Dam ​Bi​ ​វិ​ល​វិ​ញ​ក្រោ​យ​ពី​ ​អាក​ខាន​ ​២​ ​ទៅ​ ​៣​ ​លើក​នោះ​

តារាចម្រៀងស្រី Son Dam Bi បានកំណត់កាលបរិច្ចេទសម្រាប់ការបង្ហាញខ្លួនជូនប្រិយមិត្តរបស់ខ្លួនរួចរាល់ហើយ។ម្ចាស់បទ ចម្រៀង “Saturday Night” នៅពេលថ្មីៗនេះបានធ្វើការបញ្ចប់ និងបង្ហាញនូវ Mini Album របស់ខ្លួននិងគ្រោងចេញក្នុងពេលឆាប់ៗខាងមុខនេះ។

បទចម្រៀងនៅក្នុង Mini Album មានចំនួន ៥ បទ ក្នុងនោះបទ ចម្រៀងក្រោមចំណងជើងថា “Crazy,” និង Brave Brothers ត្រូវបានផលិតឡើងដោយ Son Dam Bi ខ្លួននាងផ្ទាល់តែម្តង។

តំណាងនៃតារាចម្រៀងរូបនេះបាននិយាយថា “Son Dam Bi បានត្រៀមខ្លួនរួចរាល់អស់ហើយ សម្រាប់ការវិលជួបប្រិយមិត្តរបស់ខ្លួននោះ ដែលខកខានចេញកាលពី ២ ទៅ ៣ លើកមុននោះ អាលប៊ុមរបស់នាង នឹងត្រូវចេញនៅខែ តុលា ឆ្នាំ ២០១២ ខាងមុខនេះ”។

តំណាងរូបនោះបានបន្ថែមទៀតថា ការវិលវិញរបស់នាងនឹងក្តោបមកជាមួយនឹងការសម្តែងដ៏អស្ចារ្យ ដែលពាំនាំយកអ្វីដែលប្លែកៗជូនប្រិយមិត្តរបស់ខ្លួន មិនឲ្យខកបំណងនោះទេ។

Son Dam Bi ការបង្ហាញខ្លួនលើកចុងក្រោយបំផុតរបស់នាង គឺកាលពី ២ ឆ្នាំមុន ក្រោមអាលប៊ុម “Queen” ដោយមូលហេតុនាងរវល់ថតកុនឲ្យ MBC ក្រោមចំណងជើងថា “Light and Shadow” ហើយនឹងចេញក្នុងពេលឆាប់ខាងមុខនេះដែរ សម្រាប់រឿងមួយនេះ។

ទោះបីជាយ៉ាងណាក៏ដោយ អាលប៊ុមថ្មីរបស់ Son Dam Bi នឹងចេញនៅថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០១២ ដែលធ្វើឲ្យប្រិយមិត្តរបស់ខ្លួនទន្ទឹងរងចាំជាយូរមកហើយនោះ៕

មតិយោបល់