ម្ចាស់បទចម្រៀង បាតដៃអ្នកម៉ែ របស់អតីតតារាចម្រៀងផលិតកម្ម Spark Music អ្នក យក់ ថិតរដ្ឋាហៅស្រីស្រស់ដែលបច្ចុប្បន្នកាលជាតារាចម្រៀងរបស់ផលិតកម្មទ្រនំធំរស្មីហង្សមាស គេសង្កេតឃើញមានបទចម្រៀងចេញហូរហែរហែរ ដែរ គួរឲ្យចាប់អារម្មណ៍ នោះគឺមានពីរបទ ដែលបទទីមួយក្រោមចំណងជើងថា “បេះដូងរាបស្មើរ” និងបទទី ២ “ស្រលាញ់មនុស្សម្នាក់មិនខ្វល់ពីអតីតកាល” ដែលនិពន្ធទំនុកច្រៀងដោយ លោក ខាំ ភូរិ ។
ពីរបទនេះដែរ គេនៅមិនអាចសង្ឈឹមថា យក់ ថិតរដ្ឋា អាចល្បីដូចនៅផលិតកម្ម Spark Music នោះទេ រំលឹកកាលពីយក់ ថិតរដ្ឋា នៅផលិតកម្ម Spark Music នោះគឺ រដ្ឋា ក៏ស្ថិតនៅក្នុងចំណោមតារាជួរមុខដែរ ដោយមានបទល្បីៗ ក្រៅ ពីរបទ បាត់ដៃអ្នកម៉ែ ដែលនិពន្ធ ទំនុកច្រៀងដោយ កវីឆ្នើម លោក ជុំ ប៊ុនធឿន (ប៉ាកកានាគ)ដែលបច្ចុប្បន្នកាលបានលាចាកលោកនេះ ហើយដោយបន្សល់នូវស្នាដៃជាច្រើនទាំងផលិតកម្ម រស្មីហង្សមាស និង Spark Music តារាចម្រៀង យក់ ថិតរដ្ឋា នៅមានមួយបទទៀតដែលទទួលបាននូវការចាប់អារម្មណ៍នោះដែរ គឺបទ “I Think I” ។ មតិមហាជនជាច្រើនបានឲ្យដឹងថា វាជារឿងមួយពិបាកណាស់ ដើម្បីឲ្យខ្លួនក្លាយទៅជាតារាជួរមុខ ដោយតស៊ូ និងផ្គោមផ្សំនិងទេព កោសល្យ(ដុង) ដែលខ្លួនមានពីធម្មជាតិ ក៏ដូចជារដ្ឋាវិញ ដែរ នាងពិតជាតារាចម្រៀងដែលមានទឹកដមសំលេងគួរឲ្យចាប់អារម្មណ៍ តែទោះជាយ៉ាងនេះក្តី មួយរយៈខ្យល់ធំចុងក្រោយនេះ តារាចម្រៀងរូបនេះ ដូចជាមិនមានភាពអ៊ូរអរ កក្រឺកក្រេង ដូចជាតារារួមទ្រនំ ធំហង្សមាស មាន នាង ពេជ្រ សោភា ឱក សុគន្ធកញ្ញា ទេព បូព្រឹក្ស ជាដើម ។ម្លោះហើយ ធ្វើឲ្យមជ្ឈដ្ឋានគាំទ្រទាំងនោះគិតថា នាងអាចនឹងដួលទៅរកចំណុចធម្មតា ឬក៏សូន្យអាចនឹងថា បានដែរ ។
តារាចម្រៀង កូន មួយត្រៀម នឹងយកកូនពីរ យក់ ថិតរដ្ឋា ទោះបីជាមហាជនខ្លះគិតយ៉ាងនោះក្តី តែនៅមានមិតិមហាជនខ្លះដែលធ្វើការគាំទ្រនាងនោះបានព្យាករណ៍ថា យក់ ថិតរដ្ឋា នាងជាតារាចម្រៀងជើងចាស់ ដូចនេះខាងផលិតកម្មរស្មីហង្សមាស ពីដើមឡើយគេមិនដែលចោលតារាចម្រៀងរបស់គេរូបណាមួយឡើយ ។ ហេតុដូច្នេះយក់ ថិតរដ្ឋា អាចនឹងឡើងកូដក្នុងពេលឆាប់ៗខាងមុខជាក់ជាមិនខាន ថាមិនបាន ចេញតែមួយបទ ឡើងកូដភ្លាមក៏ថាបានដែរ ៕
មតិយោបល់