តារាចម្រៀង Rihanna និង Chris Brown បានធ្វើសេចក្តីថ្លែងការណ៍ឲ្យដឹងថា ពួកគេទាំងពីរនឹងបង្ហាញ ខ្លួនជាសារធារណៈ ពីទំនាក់ទំនងថ្មីរបស់ពួកគេនៅខែ ក្រោយនេះ។
ដៃគូរស្នេហាដែលទើបតែជួបគ្នាវិញនេះនឹងបង្ហាញនូវការថើបគ្នាជាសាធារណៈ ហើយការថើបនោះដែរនឹងឡើងបន្ទាប់ពី អាលប៊ុម Rihanna ក្រោមចំណងជើងថា Unapologetic ដែលនឹងប្រកាសខ្លួននៅថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១២។
ក្នុងពេលឆាប់ៗខាងមុខដែរ Rihanna នឹងធ្វើការបញ្ចប់អាលប៊ុមខាងលើយ៉ាងដុតដៃដុតជើង មុននឹងពួកគេបង្ហាញខ្លួនជាសាធារណៈហើយនាងកំពុងតែផ្តោតលើការចេញអាលប៊ុមថ្មីរួមគ្នា និងការចំណាយស្នាក់នៅទាំងអស់គ្នាផងដែរ។
ចំណែកតារាចម្រៀង Chris Brown ក៏បានបញ្ជាក់ថា គាត់បានចែកផ្លូវជាមួយនឹង Karrueche Tran សញ្ជាតិវៀតណាម នៅខែនេះ ដោយសារតែនាងប្រចណ្ឌ នឹងខ្ញុំដែលមានទំនាក់ទំនងជាមួយនឹង Rihanna អតីតមិត្តស្រីខ្ញុំនោះ។
ស្តាប់បទចម្រៀង Diamonds របស់ Rihanna ដូចខាងក្រោម៖
មតិយោបល់