តារាចម្រៀងសិចស៊ីផ្នែកចម្រៀងប៉ុប នាង Britney Spears ថ្មីនេះដែរ នាងបានពិគ្រោះក៏ដូចជារំឭកនៃវត្តមានចុងក្រោយនៃតាចម្រៀង Whitney Houston មុននឹងលាចាកលោកនេះទៅ។
Britney Spears បាននិយាយថានាងចង់ចាំមិនភ្លេចទេពេលនោះ នៅពេលដែលជួបតារាចម្រៀង Whitney Houston នៅ ខណៈដែលនាងទទួលរង្វាន់ ពេលនោះគឺនាងខ្ញុំនៅជាយុវវ័យនៅឡើយនោទេហើយក៏ជាពេលវេលាមួយដែលធ្វើឲ្យរំភើបជាទីបំផុត។
តារាចម្រៀងសិចស៊ីពាសវាលពាសកាលរូបនេះ បានបន្តទៀតថា កាលនោះ ខ្ញុំទើបតែមានអាយុ ១៧ ឆ្នាំតែប៉ុណ្ណោះ ហើយខ្ញុំក៏បានជួបនឹងតារាចម្រៀង Whitney Houstonនៅក្នុងកម្មវិធី World Music Awards ដែលធ្វើឡើងនៅក្នុងទីក្រុង ម៉ូណាកូ។
ម្ចាស់បទចម្រៀង Toxic រូបនេះបន្តថា ខ្ញុំគ្រាន់តែចង់ចាំថា Whitney Houston ធ្វើឲ្យខ្ញុំរំភើបរីករាយណាស់។ចំណែកនៅពេលថ្មីៗនេះដែរ Britney Spears គឺកំពុងសហការជាមួយនឹងតារាចម្រៀងស្បែកខ្មៅ Will i am ដើម្បីថតវីដេអូបទចម្រៀង ‘Scream and Shout’។
បទចម្រៀង’Scream and Shout’ ប្រាប់ឲ្យដឹងថាវានឹងចេញនៅលើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ នោះអ្នកនឹងបានឭ បទចម្រៀងនេះខ្ញុំសហការជាមួយនឹងគាត់(Will i am) គឺបទចម្រៀងនេះ មានលក្ខណៈកំប្លែងណាស់៕
មតិយោបល់