អា​ន​ ​វិ​សា​ល​ ​ហៀប​នឹ​ង​ចូ​លផលិត​​កម្ម​​​ថោ​ន​មែ​ន​?

ស្របពេលនឹងកញ្ញា លី អ៊ីវ៉ាធីណាបង្ហោះរូបថតរួមគ្នានៅលើហ្វេសប៊ុកជាមួយនឹង តារាចម្រៀង គូម៉ា និងអាន វិសាល ស្រាប់តែលេចឭព័ត៌មានចចាមអារ៉ាមថា អាន វិសាល ម្ចាស់បទ”ទឹកភ្នែកខ្ទើយ” រូបនេះហៀបនឹងចូលទៅកាន់ផលិតកម្ម ថោន។

តើវាអាចក្លាយទៅជាការពិតដែរឬទេ សម្រាប់ពាក្យចចាមអារ៉ាមមួយនេះ?បើខណៈពេលនេះ ម្ចាស់បទ “ទឹកភ្នែកខ្ទើយរូបនេះ កំពុងបៀបនូវភាពស្ងប់ស្ងាត់ បាត់ការគាំទ្រពីមហាជន ដោយមិនទាន់ឃើញបទ មួយណាចេញលក់នៅលើទីផ្សារ គួរឲ្យទាក់ទាញនៅឡើយនោះ”។ ប្រភពព័ត៌មានមហាជនមួយក្រុមធំ បាននិយាយថា អាចជាការពិតដែរ បើខណៈនេះ អានវិសាល ស្ងាត់ដូចចោរលួចសេះ ដោយមិនមានអ្វីជាដុំកំភួន សម្រាប់ឲ្យ Fan នឹងអ្នកគាំទ្រនៅឡើយ ដោយចាញ់ទាំងរលកក្រោយក្នុងទ្រនំ ផលិតកម្ម M ជាមួយនឹងគ្នា នីកូនោះ។ប្រភពដដែលបានបន្តថា បើសិនជា អាន វិសាល ចូលទៅផលិតកម្ម ថោន មែន អាចនឹងមានទឹកមាត់លេបខ្លះ ដោយទទួលបាននូវបទ ចម្រៀងល្បីៗពីសំណាក់អ្នកផលិត បទភ្លេង ណាំ ប៉ុណ្ណារ័ត្ន និង អ្នកនិពន្ធ ទំនុកច្រៀងដ៏ល្បីល្បាញប្រចាំផលិតកម្ម ថោន យឹម តាស្រង់។

ដើម្បីសរបញ្ចាក់រកហេតុផលថា តារាចម្រៀង ផលិតកម្ម M មួយនេះចូលទៅកាន់ផលិតកម្ម ថោនមែននោះ ខាងក្រុមការងារ គេហទំព័រ ដំណឹង បានធ្វើការទំនាក់ទំនងនៅព្រឹកមិញ និងរសៀលម៉ោង ២ ដោយលេខទូរសព្ទ ដែលគេហទំព័រ ដំណឹងស្គាល់ មិនអាចទំនាក់ទំនងបានឡើយ ។ គេហទំព័រ ដំណឹង សូមស្វាគមន៍ចំពោះការចេញមុខបកស្រាយ ដោយក្តីរីករាយ៕

ទស្សនាបទ ទឹកភ្នែកខ្ទើយដូចខាងក្រោម៖

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *