ព័ត៌មានសិល្បៈ និងកម្សាន្ត

Hello​ ​ចា​ប់​ដៃ​គូ​រ​ជា​មួ​យ​នឹ​ង​រោ​ង​កុ​ន​ ​ផ្លា​ទី​នឹ​ម​ ​ស៊ី​នេ​ផ្លិ​ច​​គាំ​ទ្រ​ដ​ល់​វិ​ស័​យ​ភា​ព​យ​ន្ត​

វិស័យភាពយន្ត បរទេសខ្នាតធំបានចាប់ផ្តើមចូលមកកម្ពុជាយើងកាលពី ពាក់កណ្តាលឆ្នាំ ២០១១ ហើយត្រូវបានទទួលការគាំទ្រកាន់តែខ្លាំងក្លាពីស្រទាប់យុវវ័យ កម្ពុជានៅក្នុងដើមឆ្នាំ ២០១២ ជាពិសេសគឺ ភាពយន្ត 3D ។ដូច្នោះហើយទើបហេឡូ បានចាប់ដៃគូជាមួយរោងភាពយន្ត ផ្លាទីនឹម ស៊ីនេផ្លិច ដើម្បីនាំមកជូនយុវវ័យ កម្ពុជា នូវចំណីអាម្មណ៍ ដ៏អស្ចារ្យនេះ ដែលពិធី សម្ពោធជាផ្លូវការត្រូវបានប្រារព្ធធ្វើនាថ្ងៃទី ៣១ តុលា ឆ្នាំ ២០១២ នៅរោងភាពយន្ត ផ្លាទីនឹម ស៊ីនេផ្លិច ផ្សារសូរិយាជាន់ទី ៥។

ស្របពេលជាមួយនឹងគ្នានេះដែរ ហេឡូក៏មានកម្មវិធីពិសេសសម្រាប់អតិថិជនហេឡូផងដែរ ដោយបង្កើតនូវកម្មវិធី Hello Platinum Day ដែលផ្តល់ឱកាស ដល់អតិថិជន ហេឡូទាំងអស់ ឈ្នះសំបុត្រ ទស្សនារឿង “Silent HIll”ដ៏គួរឲ្យរន្ធត់ ក្នុងថ្ងៃ បុណ្យ Halloween (៣១ តុលា ឆ្នាំ ២០១២) ដោយគ្រាន់តែ ផ្ងើរសារ HP ទៅកាន់ ១៣០៣ ប៉ុណ្ណោះ ដែលកម្មវិធីនេះចាប់ផ្តើមពីថ្ងៃទី ១ តុលា រហូតដល់ថ្ងៃទី ៣០ តុលា ឆ្នាំ ២០១២ ។

លោក អាលហ្វី ប្រាសិត្យូ (Alifie Prasetyo)នាយកគ្រប់គ្រងផ្នែកទីផ្សារ របស់ក្រុមហ៊ុន ហេឡូបានមានប្រសាសន៍ នាឱកាស សម្ពោធ ជាផ្លូវការនៃភាពជាដៃគូរនេះ ថា “នេះជាមោទនភាព របស់យើងមួយទៀត ដែលបានផ្តល់ជូននូវការកំសាន្តអស្ចារ្យមួយបែបថ្មីទៀតដល់អតិថិជនរបស់យើង ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ផងដែរ ហើយយើងក៏សង្ឈឹមថា ហេឡូ នឹងទទួលបានការគាំទ្រយ៉ាងមុតមាំពីសំណាក់ប្រជាជនកម្ពុជា ”។

រឿង Silent Hill ដ៏គួរឲ្យរន្ធត់នេះ ត្រូវបានដឹកនាំដោយលោក Christophe Gans និពន្ធដោយ Roger Avary និង ចាក់បញ្ជាំងជាលក្ខណៈ 3D ដែលនឹងត្រូវចាក់បញ្ជាំងជាផ្លូវការដល់សាធារណៈជន ទាំងអស់នៅ ផ្លាទីនឹម ស៊ិនេផ្លិច ផ្សារសូរិយា ជានទី ៥ ចាប់ពីថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០១២ តទៅ។

លោក អាហ្វីបន្ថែមថា នេះគ្រាន់តែជាការចាប់ផ្តើម នៃការផ្សារភ្ជាប់ភាពជាដៃគូររវាងហេឡូ និងផ្លាទីនឹម ស៊ិនេផ្លិច តែប៉ុណ្ណោះ។យើងខ្ញុំសន្យាថា នឹងនាំមកជូនប្រជាជនកម្ពុជា ជាពិសេសអតិថិជនរបស់ហេឡូផ្ទាល់ នូវការកំសាន្ត ក៏ដូចជា សេវាកម្មថ្មីៗ ទំនើបៗនឹងអស្ចារ្យ ជាច្រើនទៀត នាពេលអនាគតតាមរយៈ កិច្ចសហការនេះ។ដូច្នេះ សូមចាប់ផ្តើមនិយាយហេឡូ ដើម្បីអនាគត កាន់តែប្រសើរទាំងអស់គ្នា ពីពេលនេះតទៅ៕

មតិយោបល់