ព័ត៌មានសិល្បៈ និងកម្សាន្ត

ប្រពន្ធស៊ុក សុភា លេងចាស់ដៃដាក់បុរសម្នាក់ ផ្អើលហ្វេសប៊ុក

ក្រោយពីផ្ទុះដំណឹងរឿងលួចលុយមូលនិធិឡើងផ្អើលហ្វេសប៊ុកក នៅប៉ុន្មាននាទីមុននេះ អ្នកនាងសារីណា ភរិយារបស់លោកស៊ុក សុភា ដែលគេស្គាល់ថាជាម្ចាស់មូលនិធិធំមួយប្រចាំនៅក្នុងប្រទេសអូស្រ្តាលី បានទម្លាយយ៉ាងកក្រើកគណនីផ្ទាល់ខ្លួន ទម្លាយអោយដឹងពីមុខមាត់របស់បុរសម្នាក់ ដែលអ្នកនាងបានចោទថាបុរសនោះជាអ្នកបង្ខូចឈ្មោះថា អ្នកនាងលួចលុយបងប្អូនខ្មែរ នៅអូស្រ្តាលី។ អ្នកនាងប្រកាសថាបុរសនោះជាអ្នកទម្លាប់លាបពណ៌បង្ខូចឈ្មោះខ្លួន តែអ្នកនាងមិនបានប្រកាសថាបុរសនោះឈ្មោះអ្វី មានអត្តសញ្ញាណបែបណា និងគ្រោងប្ដឹងបន្ថែមពីការប្រកាសជាសាធារណៈហ្នឹងទេ។

អ្នកនាងបានបញ្ជាក់តាមឆាតថា បុរសដែលបានបង្ហាញនៅលើហ្វេសប៊ុកនោះ គឺជាបុរសដែលអ្នកនាងចោទថា បានបង្កើតគណនីក្លែងក្លាយ ហើយបានបង្ខូចឈ្មោះថា អ្នកនាងប្រើមូលនិធីប្រមូលលុយពីបងប្អូនខ្មែរ នៅអូស្រ្តាលីដាក់ហោប៉ៅខ្លួនឯង ដោយយកស្ថានភាពទីទ័លក្ររបស់ជនជាតិខ្មែរណាម្នាក់ធ្វើជាអាជីវកម្ម។ អ្នកនាងថាបុរសនោះមិនមែនបានប្រើត្រឹមតែគណនីក្លែងក្លាយបង្ខូចឈ្មោះខ្លួននោះទេ តែក៏បានបង្ខូចឈ្មោះអ្នកដទៃផងដែរ ទើបអ្នកនាងសម្រេចចិត្តស្រាវជ្រាវ ហើយរកមុខម្ចាស់គណនីនោះដោយបានទាំងធ្វើការស៊ើបអង្កេតផង ដោយអះអាងថាបុរសដែលខ្លួន បានបង្ហាញនោះគឺម្ចាស់គណនីដែលបង្ខូចឈ្មោះខ្លួន។ អ្នកនាងថាខ្លួនបង្កើតមូលនិធិមិនមែន ដើម្បីធ្វើជំនួញនោះទេ ដោយសារតែនៅអូស្រ្តាលីអ្នកនាង និងលោកស៊ុក សុភា សុទ្ធតែមានចំណូលដែលអាចរស់បាន។ អ្នកនាង និងស្វាមីមានតែចំណាយកម្លាំង និងបន្ថែមចំណាយលើជំនួយដែលត្រូវចុះជួយដល់ពលរដ្ឋខ្មែរ ទើបអ្នកនាងទទួលយកមិនបាននៅពេលម្ចាស់គណនីក្លែងក្លាយនោះ បង្ហោះថាអ្នកនាងគៀគរជំនួយចូលហោប៉ៅ ដែលធ្វើអោយអ្នកនាងប៉ះពាល់មុខមាត់យ៉ាងធ្ងន់ធ្ងរជាសាធារណៈ។ អ្នកនាងជំហានទី១ នឹងបង្ហោះមុខមាត់អ្នកបង្ខូចឈ្មោះនាងអោយខ្មាសគេសិន បន្តបន្ទាប់មកអ្នកនាងនឹងរង់ចាំមើលប្រតិកម្មតបត ទើបអាចប្រាកដថាតើត្រូវបន្តវិធានការបែបណា។ អ្នកនាងថាខ្លួនស្គាល់អត្តសញ្ញាណបុរសម្នាក់នោះ ប៉ុន្តែអ្នកនាងនឹងបញ្ចប់ការវាយបកបើបុរសម្នាក់នោះទទួលខុសត្រូវចំពោះអ្វីដែលបានបង្ខូចឈ្មោះខ្លួន។ អ្នកនាងក៏បានបង្ហាញអារម្មណ៍ឈប់ចង់រ៉ៃអង្គាសជួយដល់ជនក្រីក្រដូចមុនទៀតដែរ បន្ទាប់ពីត្រូវម្ចាស់គណនីក្លែងក្លាយវាយបកធ្ងន់ៗ៕

មតិយោបល់