តារាចម្រៀងក៏ដូចជាផលិតករ Simon Cowell បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកចង់ឲ្យតារាចម្រៀង Rihanna ចូលរួមបង្ហាញសមត្ថភាពនៅក្នុងកម្មវិធី X Factor នៅចក្រភពអង់គ្លេស ឬមួយសហរដ្ឋអាមេរិក។
ប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា ផលិតកររូបនេះ គឺដូចជាផ្តោតអារម្មណ៍ក្នុងការទទួលយក តារាចម្រៀង Rihanna ឲ្យមានសិទ្ធ ចូលរួមធ្វើជាគណៈវិនិច្ច័យ នៅលើចន្លោះប្រហោង នៃកៅអីដែលមាននៅ Atlantic។
ប្រភពព័ត៌មានពី X Factor ម្នាក់បានប្រាប់ឲ្យដឹងថា “Simon Cowell គាត់សរសើរលើតារាចម្រៀង Rihanna ណាស់ ហើយក៏ដឹងថានាងជាតារាចម្រៀងដែលមានសម្ថភាព ដូចជាបានធ្វើ នឹងពាំនាំអ្វីៗដែលល្អលើវិថីដែលនាងកំពុងដើរនេះ ជាងនេះទៅទៀតនាងមានលក្ខណៈប្រែប្រួលទៅតាមស្ថានការណ៍ នេះហើយជាចំណុចដែល តារាចម្រៀង ៥៣ ឆ្នាំរូបនេះចង់បាន”។
តារាវ័យ ៥៣ ឆ្នាំរូបនេះបានពោលទាំងបិទបើកភ្នែកថា Rihanna អាចនឹងជំនួសតំណែងផលិតករ LA Reid ៕
មតិយោបល់