កូរ៉េខាងត្បូង៖ នៅពេលនេះមានសេចក្តីរាយការណ៍មកថា តារាចម្រៀងស្រីល្បីឈ្មោះ សមាជិកក្រុម 2NE1 គឺកញ្ញា CL ត្រូវបានបញ្ជាក់មកថា នឹងបញ្ចេញអាល់ប៊ុមទោសជាលើកដំបូង នារហូវក្តៅខាងមុខ។ ខណៈអ្នកគាំទ្រហាក់កំពុងតែអន្ទះសារជាខ្លាំង ក្នុងការទន្ទឹងរងចាំចម្រៀងរបស់តារាដួងនេះ បន្ទាប់ពីខកខានបញ្ចេញចម្រៀងថ្មីមួយរយៈធំមក។
ជាមួយនឹងបទសម្ភាសន៍មួយ ត្រូវបានគេយកមកធ្វើប្រថានបទ ថែមទាំងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលនាងបានលើកឡើងពីការវិលត្រឡប់មកវិញ បន្ទាប់ពីបានពន្យារពេលអស់ជាយូរមកហើយ។ ដោយក្នុងនោះនាងបានបង្ហើបថា «ខ្ញុំកំពុងធ្វើការលើអាល់ប៊ុមចុងក្រោយរបស់ខ្ញុំ។ ខ្ញុំបានបង្កើតក្រុមមួយដែលមានឈ្មោះថា“ Berry Cherry” ។មានរឿងជាច្រើនដែលខ្ញុំត្រូវជួបដោយផ្ទាល់ដើម្បីអាចស្វែងយល់បាន។ បន្ថែមពីនេះ ខ្ញុំបានរៀនអ្វីៗ ថ្មីៗខណៈពេលដែលខ្ញុំខិតខំដឹកនាំក្រុមទាំងមូលដោយខ្លួនខ្ញុំ។ ខ្ញុំនឹងចេញអាល់ប៊ុមនេះនៅរដូវក្តៅនេះ»។
តួយ៉ាងទាក់ទងនឹងអាល់ប៊ុមថ្មីរបស់អតីតមេក្រុមចម្រៀងនារី K-pop 2NE1 រូបនេះ បានបន្ថែមទៀតថា ចំណងជើងនៃអាល់ប៊ុមស្ទូឌីយោដំបូងរបស់នាង មានចំណងជើងថា «Alpha» ដែលវាមានន័យថា «ការចាប់ផ្តើម» ក៏ប៉ុន្តែក៏មានអត្ថន័យថា «Alpha Female» ដូច្នេះដែរ៕
ប្រភព៖ allkpop
មតិយោបល់