នៅឆ្នាំ ២០១២ កន្លងទៅ ក្រុមកំប្លែងដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកតាមដានវិស័យសិល្បៈ មានក្រុមកំប្លែង នាយកុយ និងនាយពែកមី ដែល ទទួលបានផ្លែផ្កាយ៉ាងល្អប្រសើរនោះ។
ប្រជាប្រិយភាពដ៏ច្រើនហួរហៀរនេះ គឺនៅតែមិនទាន់ស្កៀបជើងធ្មេញនៃក្រុមតារាកំប្លែងទាំងពីរដួងឡើយ ដោយម្នាក់ៗរកអ្វីដែលថ្មីដើម្បីបំពេញចំណីចក្ខុ ជូនដល់ទស្សនិកជន ។ ស្របពេលនឹងវិស័យបច្ចេកជឿនលឿនទៅមុខយ៉ាងលំដាប់ និងវិសាលភាពនៃការផ្សាយព័ត៌មានយ៉ាងទូលំទូលាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះក៏មានបណ្តាញទំនាក់ទំនងសង្គមដ៏ធំ គឺហ្វេសប៊ុក ដែលជាបណ្តាញមួយនិយមចូលចិត្តប្រើប្រាស់ពីសំណាក់យុវវ័យកម្ពុជា។រីឯ នាយ ពែកមី ដែលជាតារាកំប្លែងរលកក្រោយក៏ បានបង្កើតទំព័រ គណនីថ្មីមួយរបស់ខ្លួន ដើម្បីទទួលបានការគាំទ្រពីសំណាក់អ្នកប្រើប្រាសបណ្តាញទំនាក់ទំនងសង្គមនេះ។ជុំវិញនៃការបង្កើតគណនីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនេះដែរ គេគិតថានាពែកមី ចង់ឲ្យមហាជន ដែលប្រើប្រាស់ហ្វេសប៊ុកស្គាល់លោកឲ្យកាន់តែច្រើន និងងាយស្រួលបង្ហាញព័ត៌មានរបស់ខ្លួន ជាពិសេសនោះចង់បង្ហាញភាពស្និទ្ធ ស្នាលជាមួយនិងមហាជន។
ចំណែកតារាកំប្លែងជើងថាស់ នាយ កុយ វិញ មិនខុសអី និងតារាកំប្លែងជើងថ្មី សម្បូរប្រជាប្រិយភាពប៉ុន្មានឡើយ ដោយបង្កើតទំព័រ Like និងគណនីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនេះឡើង ក្នុងគោលបំណងប្រទាញ់យកប្រជាប្រិយភាពបន្ថែម ពីសំណាក់មហាជន និងមជ្ឈដ្ឋានអ្នកសិល្បៈ ។ប្រការនេះដែរ មានមតិមហាជនជាច្រើនគិតថា តារាកំប្លែងជើងចាស់រូបនេះ ខ្លាចបាត់បង់ប្រជាប្រិយភាព ស្របពេល មួយរយៈចុងក្រោយនេះក្រុមរបស់ខ្លួនដូចជាមិនសូវទទួលបានប្រជាប្រិយភាពនោះ។
តែទោះជាយ៉ាងណាជុំវិញនៃការបង្កើតទំព័រ Like និង គណនីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនោះ គេហទំព័រ ដំណឹង នៅរសៀលនេះបានធ្វើការទំនាក់ទំនងទៅតារាកំប្លែងទាំងពីរដួងដែរតែ មិនអាចទាក់ទងបាន ។ ហេតុដូច្នេះគេហទំព័រ ដំណឹង រងចាំ ការចេញមុខបកស្រាយរបស់តារាទាំងពីរដោយ សោមនស្ស៕
មតិយោបល់