ព័ត៌មានសិល្បៈ និងកម្សាន្ត

T.O​ ​​ដ​ណ្តើ​ម​​ទី​ផ្សា​រ​​រ៉េ​​​ប​​

T.O ដែល​ជា​សមាជិក​របស់​ក្រុម Legacy នៅ​ពេល​ថ្មីៗ​នេះ​គេ​សង្កេតឃើញថា ឡើង​កូដ​ក្រឺដ​តែម្តង ខណៈ​ដែល​ខ្លួន​អាច​ជ្រោង​ចាប់​តោង​កន្ទុយ​របស់​តារាចម្រៀង​ស្រី​ជួរ​មុខ​ហង្ស​មាស កញ្ញា ពេជ្រ សោភា នោះ​។​

T.O​ ​​ដ​ណ្តើ​ម​​ទី​ផ្សា​រ​​រ៉េ​​​ប​​
T.O​ ​​ដ​ណ្តើ​ម​​ទី​ផ្សា​រ​​រ៉េ​​​ប​​

​វត្តមាន​ក្នុង​ការប្រគុំ​តន្ត្រី​ផ្សេងៗ​មួយ​រយៈ​ចុង​ក្រោយ​នេះ តារាចម្រៀង T.O តែងតែ​មាន​វត្តមាន​ជា​ញឹកញយ​ជាមួយនឹង តារាចម្រៀង​ស្រី​ស្រស់ ពេជ្រ សោភា ដោយ​T.O ត្រូវ​បញ្ជេញ​សមត្ថិភព​រ៉េ​ប ដ៏​ឥតខ្ជោះ​របស់ខ្លួន​។ បទ ចម្រៀង​ដែល​ធ្វើឲ្យ​មហាជន​ស្គាល់ T.O នោះ​មាន​បទ Let’s Boom និង​បទ ដែល​បង្ហាញ​វត្តមាន​ចុង​ក្រោយ​លើ​ទីផ្សា​នោះ​ក្រោម​ចំណងជើង​ថា It’s too late លង់​ស្នេហ៍​បង ។​

​ជំនាញ​រ៉េ​ប របស់ T.O មាន​មហាជន​ជាច្រើន​បាន​ធ្វើ​ការវិភាគ​ថា តារាចម្រៀង​រ៉េ​ប​ស្រករ​ក្រោយនេះ មើល​ទៅ​សមត្ថភាព​រ៉េ​ប​របស់គេ ពិតជា​ខ្លាំង​ណាស់ ហើយ​ការ​រ៉េ​ប​ម្តងៗ​មាន​ការទាក់ទាញ់​ផងដែរ បូកផ្សំ​សម្រស់​ដ៏​ស្រស់​ផូរផង់ និង​កម្ពស់​ដ៏​ស្រស់​សង្ហារ​នោះ​។​ម្យ៉ាងវិញទៀត​គេ​អាច​ទស្សន៍​បាន​ថា តារាចម្រៀង​ក្មេង​វ័យ ដែល​ជា​ដៃគូរ​រ៉េ​ប របស់ ពេជ្រ សោភា និង​អាច​ដណ្តើម​ទីផ្សារ រ៉េ​ប ក្នុង​លំដាប់​ជួរមុខ ក្នុង​ពេល​ឆាប់ៗ ស្របពេល​ដែល​តារា​រ៉េ​ប​ជើងចាស់ៗ មិនទាន់​មាន​នរណា​លេចមុខ នៅ​ចុងឆ្នាំ ២០១២ កន្លងទៅនេះ ៕

មតិយោបល់