ភ្នំពេញៈ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលពិធីការិនីស្រស់ស្អាតប្រចាំនៅទូរទស្សន៍បាយ័ន គឺនាង ហ៊ិន ច័ន្ទនិរ័ត្ន បានប្រកាសយ៉ាងក្ដែងៗថា តម្លៃខ្លួនរបស់នាងគឺទាល់តែ៥ពាន់ដុល្លារដោយមិនខ្វះមួយដុល្លារ ទើបនាងសុខចិត្តទទួលថតរឿងឲ្យក្រុមផលិតករណាមួយ។ លក្ខខណ្ឌមិនថតស៊ិចស៊ី និងមិនសម្ដែងឈុតឆាកស្នេហារោលរាល ក៏ស្ថិតក្នុងការកំណត់បន្ថែមពីលើតម្លៃខ្លួនក៏ខ្ពស់មិនធ្លាប់មានតារាណាម្នាក់ប្រកាសឡើងនោះដែរ។ ហ៊ិន ច័ន្ទនិរ័ត្ន បានថ្លែងប្រាប់ដោយផ្ទាល់មាត់ថា នាងមិនដែលបដិសេធ មិនថតភាពយន្តដូចពាក្យចរចាមអារ៉ាមដែលថា នាងមានសង្សារប្រច័ណ្ឌ ឬខ្លាចខូចស្បែកនោះទេ ប៉ុន្តែគឺបណ្ដាលមកពីក្រុមផលិតករដែលចង់ឲ្យនាងសម្ដែងរឿងមិនហ៊ានផ្ដល់ឲ្យនាងនូវតម្លៃខ្លួនតាមការទាមទារប៉ុណ្ណោះ…
មតិយោបល់