ក្លិប AC Milan បាននិយាយថា ខាងក្លិប Man City គួរតែទម្លាក់ថ្លៃរបស់គេប្រសិនបើគេចង់លក់ កីឡាករ Mario Balotelli ទៅកាន់ក្លិបរបស់ពួកគេ។
លោក Adriano Gallianបានបង្ហើបឲ្យដឹងថា ខាងក្លិប Italy មានការចាប់អារម្មណ៍ជាមួយនឹងកិឡាករខ្សែប្រយុទ្ធ Mario Balotelli ប៉ុន្តែមិនមែន £31million នោះទេ។
Balotelliក៏ជា Fan របស់ Milan ហើយក៏មានទំនាក់ទំនងទៅកាន់ក្លិបនៅ Italy ហើយបន្ទាប់មកក៏រីកធំធាត់នៅលើទឹកដីនៃក្លិប Inter Milan មុនចូលរួមជាមួយនឹង Man City កាលពីឆ្នំា ២០១០។
លោក Adriano Gallian បាននិយាយថា “ការពិភាក្សាបានបញ្ចប់កាលពីថ្ងៃ សុក្រ ជាមួយនឹង Man City តែក្លិបមួយនេះនៅតែដាក់តម្លៃខ្ពស់ ជាមួយនឹងទឹកប្រាក់ 37 million euros ហើយយើងនឹងជួបគ្នានៅថ្ងៃ ចន្ទម្តងទៀត ចំពោះតម្លៃនោះ បានន័យថា Balotelli នឹងនៅបន្តជាមួយនឹងក្លិប Man City ដដែល”។
លោក Mino Raiola អ្នកតំណាងកីឡាករ Balotelli បានចំណាយពេលជាមួយនឹង Milan ក្នុងការពិភាក្សាទិញដូរនេះកាលពីថ្ងៃ សុក្រ នោះតែលទ្ធផលហាក់ដូចជាមិនបានផល ដូចដែលលោក Adriano Gallian បាននិយាយនោះ៕
មតិយោបល់