ពាក្យចចាមអារ៉ាមខ្លះបាននិយាយថា Taecyeon សមាជិករបស់ 2PM នឹងមិនចូលរួមនៅក្នុងកម្មវីធី We Got Marriedរបស់ស្ថានីយ៍ទូរទស្សន៍ MBC នោះទេ ។
ចំពោះព័ត៌មាននេះដែរ ត្រូវបានតំណាងរបស់តារាចម្រៀងរូបនេះចេញមុខបកស្រាយថា ចំពោះពាក្យចចាមអារ៉ាមនោះមិនពិតទៅវិញ។
នៅថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១២ នេះ សាក្សីដែលជួសតារាចម្រៀង Taecyeonបាននិយាយថា “វាជារឿងមិនពិតនោះទេ ដែលតារាចម្រៀងរូបនេះមិនចូលរួមក្នុងកម្មវីធី We Got Married ។ប្រភពដដែលបានបន្តថា យើងមិនមានគម្រោងយ៉ាងដូច្នោះទេ ក្នុងការគេចមិនចូលរួមក្នុងកម្មវិធី មួយនេះ”។
ចំណែកប្រភពព័ត៌មានចុងក្រោយនៅពេលថ្មីៗនេះបានបង្ហាញឲ្យដឹងថា 2PM កំពុងមមារញឹកជាមួយនឹងការងារ អាលប៊ុមថ្មីរបស់ពួកគេ ដែលត្រូវចេញនៅឆ្នាំនេះ។
ប្រភពព័ត៌មានបានបន្តថា តារាចម្រៀង Taecyeon នឹងចូលរួមក្នុងកម្មវិធី We Got Married បន្ទាប់ពី Joon របស់ MBLAQ និង Oh Yeon Seo ចាកចេញពីកម្មវិធី នោះ៕
មតិយោបល់