ព័ត៌មានសិល្បៈ និងកម្សាន្ត

Pitbull​​និ​ង​ ​Christina​ ​Aguilera​ ​ចាប់​ដៃ​គ្នា​ចេ​ញ​ប​ទ​ថ្មី​

នៅពេលថ្មីៗនេះ ដែរ តារាចម្រៀង Christina Aguileraបានចាប់ដៃគូរជាមួយនឹង តារាចម្រៀងភ្នែកខៀវសញ្ជាតិមិចសិក Pitbull។ដៃគូរចម្រៀងថ្មីនេះដែរនឹងបង្ហាញការច្រៀងរួមគ្នាតាមរយៈបទថ្មីរបស់ពួកគេក្រោមចំណងជើងថា ‘Feel This Moment’ ។ទន្ទឹមគ្នានេះ ដែរដៃគូរចម្រៀងនេះ នឹងចេញនូវការសម្តែងរួមគ្នាផងដែរតាមរយៈអាលប៊ុម Global Warming ក្នុងពេលឆាប់ៗ ខាងមុខនេះ។

 

វីដេអូឃ្លិបដែលមានរយៈពេល ១ នាទី និង ៣៧ វិនាទីត្រូវបានគេប្រទះឃើញនៅអនឡាញ ហើយក៏គ្របដណ្តបលើបទ ‘Take on Me’ ផងដែរ។សម្រាប់Pitbull អាលប៊ុមថ្មីក្រោមចំណងជើងថា Global Warming នេះដែរនឹងចេញ លក់នៅលើទីផ្សារសហរដ្ឋអាមេរិក នៅថ្ងៃទី 19 ខែ វិច្ឆិកា ឆ្នាំ ២០១២ និងនៅ ចក្រភពអង់គ្លេសនៅថ្ងៃទី ២៦ ខែឆ្នាំដដែល។

ទោះបីជារួមសហការជាមួយនឹង Pitbull ក៏ Christina Aguilera នឹងចេញ អាលប៊ុមថ្មីរបស់ខ្លួនក្រោមចំណងជើងថា Lotus ក្នុងចក្រភពអង់គ្លេសក្នុង នៅថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១២ ខាងមុខនេះ និងមួយថ្ងៃបន្ទាប់នៅចក្រភពអង់គ្លេស៕

ស្តាប់បទ ‘Feel This Moment’ ដូចខាងក្រោម៖

មតិយោបល់