ព័ត៌មានសិល្បៈ និងកម្សាន្ត

JYP​ ​ប្រ​កា​ស​​​រ​ក​​អ្ន​ក​និ​ព​ន្ធ​​​ប​ទ​​ភ្លេ​ង​ ​និ​ង​​ទំ​នុ​ក​ច្រៀ​ង​​

80878241

​នៅ​ពេល​ថ្មីៗ​នេះ មក​ដែរ JYP បាន​ចេញ​សេចក្តីប្រកាស​ថា ខ្លួន​កំពុង​ប្រកាស​ស្វែងរក​អ្នកនិពន្ធ​ទំនុកច្រៀង និង​បទ​ភ្លេង​ថ្មី ប្រសិន​នរណា​មាន​ការចាប់អារម្មណ៍​ជាមួយ​នឹង​គាត់​នោះ សូម​ធ្វើ​ការចុះ​ឈ្មោះ ដោយ​ដាក់​ចម្រៀង ២​បទ​ដែល​ចេញពី​ទឹកដៃ​និពន្ធ​ពិត​ប្រាកដ ។​ចម្រៀង​ដែល​ផ្ញើ​មក​ត្រូវ​តែ​ថត​ឲ្យមាន​លក្ខណៈ​ពេញលេញ​ជា​មួយ​នឹងសាច់​ភ្លេង ដោយ​បំប្លែង​ទៅជា MP3 ។​

​លក្ខណ​នៃ​ការផ្ញើ​នោះ បទ​ចម្រៀង​នេះ​គឺ​បង្កើត​ឈ្មោះ​នៅក្នុង​ហិប​ផ្ទុក​ឯកសារ ឬ​ឈ្មោះ​នៃ​ក្រុម ដែល​សរសេរ​នៅ ហិប​ឯកសារ​នោះ បន្ទាប់​មក​ផ្ញើ​មក​កាន់ publishing@jype.com ។​
​ការចាប់ផ្តើម​ទទួល​ពាក្យ​សម្រាប់​អ្នក​ដែល​មាន​វិជ្ជា​ជី​វះ​លើ​មុខ​ជំនាញ​នេះ គឺ​នៅ​ថ្ងៃទី ១៥ ខែ កុម្ភៈ ដល់​ថ្ងៃ​ទី ១៥ ខែ មីនា ឆ្នាំ ២០១៣ ខាងមុខនេះ​។​ម្យ៉ាងវិញទៀត​សម្រាប់​ការចូលរួម​នេះ​ដែរ​បើសិនជា​អ្នក​ជាប់​នៅ​ជុំ​ទី ១ នោះ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី ២៩ ខែ មីនា នឹង​អញ្ចើញ​អ្នក​ធ្វើ​បទ​សំភាស​ផងដែរ​។​

​ចំណែក​លទ្ធផល​ចុងក្រោយ​នោះ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី ២៩ ខែ មេសា ឆ្នាំ ២០១៣ សម្រាប់​អ្នក​ដែល​ទទួលបាន​ជ័យលាភី​នឹង​ទទួលបាន​ប្រាក់ 3,000,000 won (~2,740 USD)​នឹង​អាច​ចូលរួម​ជាមួយនឹង JYP Publishing Song Camp៕​

មតិយោបល់