ព័ត៌មានជាតិ

ទំ​ហំ​នៃ​ការ​នាំចូល​និង​នាំ​ចេញផលិតផល​​​របស់​ចិ​ន​​សំ​រាប់​​ឆ្នាំ​​20​1​2​​​កើ​​ន​​ឡើ​ង​​​6,2​​ភា​គ​រ​យ​តែ​នៅ​តិ​ច​ជាង​អាមេរិក​

ប៉េកាំង​: ក្រសួង​ពាណិជ្ជកម្ម​បាន​ចេញ​នូវ​សេចក្តី​រាយ​ការណ៏​មួយថា ការ​បូកសរុប​ទាំង​ទំហំ​នៃ​ការ​នាំចូល​និង​នាំ​ចេញ​របស់​ចិន​សំរាប់​ឆ្នាំ​2012​គឺ​កើនឡើង​6,2​ភាគរយ​ដែលមាន​ចំនួន​ទៅ​ដល់​3,867​សែន​កោដ​លាន​ដុល្លារ ប៉ុន្តែ​ទោះជា​យ៉ាងណា​ទំហំ​នេះ​គឺ​ស្ថិត​នៅ​ពីក្រោយ​ចំនាត់ថ្នាក់​របស់​សហរដ្ឋអាមេរិកដ​ដែ​ល​ប្រសិនបើគេ​ប្រើប្រាស់​វិធី​នៃ​ការេ​វាស់វែង​ក្នុង​ទំរង់​ឲ្យ​ដូច​គ្នា​មួយ​។​
​ក្រសួង​ជឿជាក់ថា​ទឹកប្រាក់​15,64​ពាន់​លាន​ដុល្លារ​អាមេរិក​តិចជាង​ទំហំ​ទឹកប្រាក់​សរុប​របស់​សហ​រដ្ឋ​អាមេរិក​ដែល​ទទួលបាន​សំរាប់​ពាណិជ្ជកម្ម​អន្តរជាតិ​ដូច​គ្នា នេះ​បើ​យោង​តាម​ការស្រាវជ្រាវរ​បស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WTO)​។​ការលើកឡើង​នេះ​គឺ​ឆ្លើយតប​ទៅ​នឹង​របាយការណ៍ ដែល​ថា​ចិន​មាន​ទឹកប្រាក់​3,867​សែន​កោដ​លាន​ដុល្លារ​ដែល​ឡើង​វ៉ា​ដាច់​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​អាមេរិក​ជា​ប្រទេស​ទី​មួយ​ខាង​ជំនួញ​បែបនេះ​។​

​ថ្មីៗ​នេះ​ខាង​ក្រសួង​ពាណិជ្ជកម្ម​របស់​អាមេរិក​បាន​ចេញ​តួលេខ​ពីរ​ពី​ទំហំ​លុយ​បាន​ពី​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ខ្លួន​។​តាមរយះ​ថវិកា​ដែល​ត្រូវ​ទូទាត់​សង​អាមេរិក​ទូទាំង​ពិភពលោក​ផង​គឺ​អាមេរិក​មាន​ទឹកប្រាក់​ប្រមាណ​ជា​3,82​សែន​កោដ​លាន​ហើយ​បើ​តាម​ការវាស់វែង​នៃ​ទំហំ​ទឹកប្រាក់​របស់​WTO​គឺ​អាមេរិក​មាន​ទឹកប្រាក់​3,882​សែន​កោដ​លាន​។​
​ជាធម្មតា​WTO​តែងតែ​ប្រកាស​របាយ​ការណ៏​របស់​ខ្លួន​ក្នុង​លទ្ធផល​នៃ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ពិភពលោក​ក្នុង​កំឡុង​ខែ​កុម្ភះ​រឺ​មិនាជា​រៀងរាល់ឆ្នាំ​៕
001aa0ba3c16125878eb05
ប្រែសម្រួល​អត្ថបទដោយ​៖Mr.News

មតិយោបល់