ជញ្ជាំងស្នេហ៍ «I Love You» ជាផ្ទាំងថ្មមួយដែលស្ថិតចំកណ្ដាលសួនច្បារ Abbesses នៅក្នុងតំបន់ Montmartre នៃទីក្រុងប៉ារីសប្រទេសបារាំង ដែលមានផ្ទៃក្រឡាប្រហែលជា ៤០ម៉ែត្រការ៉េ។
នៅលើជញ្ជាំងថ្មនេះ ត្រូវបានគេសរសេរនូវពាក្យថា «I Love You» ជាច្រើនស្ទើរតែពេសពេញដែលមានច្រើនជាង ៣០០ភាសា។
ផ្ទាំងថ្មនេះ ត្រូវបានបង្កើតឡើងដោយវិចិត្រករ២រូបគឺ Frederic Baron និង Claire Kito ដែលគោលបំណងនៃការបង្កើតឡើងគឺដើម្បីជាកន្លែងសម្រាប់ណាត់ជួបរវាងគួស្នេហ៍។ តាមការពិតទៅពាក្យថា ស្រឡាញ់ ងាយស្រួលសរសេរ អាន ប៉ុន្តែពិបាកនិយាយ….។
គួរបញ្ជាក់ផងដែរថា នៅលើផ្ទាំងថ្មនោះក៏មានភាសាខ្មែរយើងផងដែរ ដោយបានសរសេរថា «បងស្រឡាញ់អូន និងអូនស្រឡាញ់បង»។
ចង់សរសេរ ពាក្យថា បងស្រឡាញ់អូន ឬអូនស្រឡាញ់បង ទុកនៅលើផ្ទាំងថ្មនោះទេ?
![iloveyou-wall-0[6]](https://i0.wp.com/domneng.news/wp-content/uploads/2013/02/iloveyou-wall-06.jpg?resize=500%2C375&ssl=1)
![iloveyou-wall-1[2]](https://i0.wp.com/domneng.news/wp-content/uploads/2013/02/iloveyou-wall-12.jpg?resize=500%2C375&ssl=1)
![iloveyou-wall-2[2]](https://i0.wp.com/domneng.news/wp-content/uploads/2013/02/iloveyou-wall-22.jpg?resize=500%2C332&ssl=1)
![iloveyou-wall-3[6]](https://i0.wp.com/domneng.news/wp-content/uploads/2013/02/iloveyou-wall-36.jpg?resize=500%2C331&ssl=1)
![iloveyou-wall-5[2]](https://i0.wp.com/domneng.news/wp-content/uploads/2013/02/iloveyou-wall-52.jpg?resize=500%2C326&ssl=1)
ដោយ៖ មករា
មតិយោបល់