សមាជិកក្រុមចម្រៀង Big Bang លោក G-Dragon បានបង្ហាញវត្តមាននៅក្នុងចំណោមកំពូលតារាល្បីៗ ដូចជា Bella Hadid និង Park Shin Hye នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង នៅក្នុងកម្មវិធីបង្ហាញម៉ូដ Chanel’ S/S 2017 Couture Show នាថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៧ ។
ក្នុងការបង្ហាញម៉ូដ របស់វត្តមានកំពូលតារាបង្ហាញម៉ូដល្បីមកពីហូលីវូត នាង Bella Hadid ត្រូវបានហាត់សមជាមួយ តារាចម្រៀងប្រុស G-Dragon ដែលការហ្វឹកហាត់របស់អ្នកទាំងពីរ ទទួលបានការជោគជ័យ នឹង មានអ្នកគាំទ្រជាច្រើន ភ្ញាក់ផ្អើលចំពោះសមត្ថភាព G-Dragon ។
សូមជម្រាបបន្ថែមថា នាឱកាសនៅក្នុងទីក្រុង ប៉ារីស G-Dragon បានពញ្ញាក់អារម្មណ៍មិត្តភ័ក្ដស្រីជិតស្និទ្ធជាងគេ នាង Park Shin Hye ដោយជូននូវអាវដែលមានតម្លៃថ្លៃ ប្រេន PEACEMINUSONE ជាកាដូដ៏ភ្ញាក់ផ្អើលនាឱកាសឆ្នាំថ្មី ប្រពៃណីកូរ៉េ ចិន ជប៉ុន ដល់រូបនាងផងដែរ ៕
មតិយោបល់