ព័ត៌មានសិល្បៈ និងកម្សាន្ត

កំប្លែង​៖​ឃើញ​សារ​​សន្លប់​

email-follow-up
ប្តី​ប្រពន្ធ​មួយគូ​បានរៀបចំ​ដំណើរ​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍​មួយ​កន្លែង​ដែល​ក្រោយមក​ប្តី​ក៏​មក​មុន​ព្រោះ​ប្រពន្ធ​រវល់​។​ពេលមកដល់​សណ្ឋាគារ​Check In រូ​ច​ហើយ ដោយ​មិនដឹងថា​ទាក់ទង​ទៅ​ប្រពន្ធ​តាមរបៀប​ណា បុរស​ជា​ប្តី​ក៏​ចាប់ផ្តើម​បើក​អ៊ីមេល​ហើយ​សរសេរ​សារ​ផ្ញើប្រពន្ធ​ដោយ​រំពឹងថា​នាង​នឹង​បើក​មើល​។​តែ​មិន​ដូច្នោះ​ទេ​តាមពិត​បុ​រស​នោះបាន​ផ្ញើសារ​ទៅ​ច្រឡំ​នឹង​នារី​ម្នាក់​ទៀត​ដែល​ប្តី​របស់​នាង​ទើបនឹង​ស្លាប់​កាលពី​ម្សិលមិញ​។​

​នារី​ដែល​ទទួលបាន​សារ​ច្រឡំ​ម្នាក់​ក្រោយ​ពី​បាន​ទទួល​សារ​ហើយក៏​សន្លប់​ភ្លាមៗ​ក្នុង​បន្ទប់​ដែល​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​ពី​សំណាក់​បងប្អូន​សាច់ញាតិ​ដែល​បារម្ភ​ពី​នាង​យ៉ាងខ្លាំង​។​ទាំងអស់គ្នា​បាន​ធាក់​ទ្វាទំ​លុះ​ចូល​ដោយ​ឃើញ​នាង​ដេក​ស្តូកស្តឹង​នៅ​នឹង​ដី​។​ទាំងអស់គ្នា​បាន​ក្រឡេក​ទៅ​ឃើញ​ក្នុង​កំព្យូទ័រ​ដែល​នៅ​នឹង​តុនាង​ជាមួយនឹង​សារមួយថា​”​អូន​សំលាញ់​….​បង​ទើបនឹង​Check in អំបាញ់មិញ​ហើយ​អ្វីៗ​រៀបចំ​អស់ហើយ​សម្រាប់​​ពេល​អូន​មកដល់​ថ្ងៃស្អែក​”​៕​

មតិយោបល់