កាលពីព្រឹកថ្ងៃទី៨ មីនា សិក្ខាសាលាស្តីពីម្សៅទឹកដោះគោ InMilk Nutritionmum តារាចម្រៀងឆ័យលី ដាឡែន បានបង្ហាញអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំង ខណៈដែលអ្នកនាង ត្រូវបានអោយឡើងបញ្ចេញយោបល់។ អ្នកនាង ឆ័យលី ដាឡែន បានថ្លែងអារម្មណ៍និយាយពីគុណប្រយោជន៍ម្សៅទឹកដោះគោម៉ាក InMilk ដែលទ្រទ្រង់សុខភាពកូន ក៏ដូចជាស្ត្រីជាម្តាយ។
អ្នកនាង ឆ័យលី ដាឡែន ត្រូវគេឃើញតម្រូវឲ្យបកស្រាយមុនគេ ដោយអ្នកនាងពោលពាក្យរំឭកថា មុនពេលកូននាង ប្រើម្ស៉ៅទឹកដោះគោខាងលើ កូននាងចេះតែឈឺជាប្រចាំ ស្របគ្នាដែលអ្នកនាងក៏ច្រើនតែទុកកូនឲ្យជីដូនជាអ្នកមើលថែផង។ អ្នកនាងថា នឹកដល់កាលនោះ អ្នកនាងមិនខុសពីស្ត្រីដែលមានជំងឺផ្លូវចិត្ត និងមួម៉ៅច្រើននោះទេ ដោយសារតែទី១ លុយពិបាក ទី២ កូនឈឺជាប្រចាំ បន្តិចចូលពេទ្យ បន្តិចម្ដាយតេស្នើលុយយកកូនទៅពេទ្យ ដោយបានទាំងធ្វើអោយអ្នកនាង និងម្ដាយក្មេក មានរឿងល្អក់កករនឹងគ្នាផង ជាពិសេសនៅពេលម្ដាយក្មេកប្រាប់ថាកូនឈឺ និងស្នើលុយយកកូនទៅពេទ្យញឹកពេក។
អ្នកនាងថា មានអារម្មណ៍ចង់ស្រក់ទឹកភ្នែក នៅពេលជ្រុលពាក្យជ្រុលសម្ដីចំពោះម្ដាយក្មេក នៅក្នុងពេលនោះ។ អ្នកនាងដាឡែន ឈានដល់ការបង្ហូរទឹកភ្នែកលើឆាក ពិសេសនៅពេលនឹកដល់សភាពកូនប្រុស ចេះតែស្រកគីឡូ និងឈឺមិនស្វាង។ អ្នកនាងថាអ្វីៗ ទើបតែបានប្រសើរឡើង ក្រោយពីមានការណែនាំឲ្យប្តូរទឹកដោះគោប្រើម្ស៉ៅទឹកដោះគោម៉ាក InMilk ប៉ុណ្ណោះ ដោយកូននាងប្រែសុខភាព សាច់ថ្លា រហ័សរហួនហើយចូលចិត្តញាំ បើទឹកដោះគោមុនៗ វិញគឺទាល់តែបង្ខំ ឬលួងទើបព្រមធ្វើតាម។
លោក ញ៉ែម សុគន្ឋវិញ បានអះអាងដែរថា លោកកំពុងត្រៀមយកបុត្រ ហើយខាងអ្នកឯកទេស គេឲ្យប្រពន្ធ គួរញាំទឹកដោះគោខាងលើ ដើម្បីបំប៉នសុខភាព បើទោះជាមិនទាន់មានកូន តែឆាប់ជួយឲ្យមានកូន។ ម្យ៉ាងទៀតឃើញ អ្នកសិល្បៈដូចជាបងគង់ សុជាតិ អ្នកនាងគង់ ច័ន្ទស្រីមុំ ប្រើម្ស៉ៅទឹកដោះគោខាងលើ កូនស្រីរបស់ពួកគាត់ សុទ្ធតែមានសុខភាពល្អ ទ្រលុតទ្រលន់គួរឲ្យក្នាញ់។ ដូចនេះស្ត្រីមានផ្ទៃពោះទាំងឡាយ អាចជ្រើសរើសម្ស៉ៅទឹកដោះគោ InMilk ធានាថា ជួយច្រើនទាំងម្តាយ និងកូន៕
មតិយោបល់