ក្មេងប្រុសអាយុបីឆ្នាំម្នាក់បានកំពុងអង្គុយរងចាំម្តាយរបស់ខ្លួននៅខាងក្រៅបន្ទប់ពិនិត្យជម្ងឺ។ក្មេងនោះក៏ក្រឡេកឃើញនារីពោះធំម្នាក់កំពុងតែអង្គុយនៅទីនោះដែរហើយក៏ចាប់ផ្តើមសួរទាំងឆ្ងល់:
ក្មេងប្រុស: មីងម៉េចបានពោះមីងធំម្ល៉េះ??
ស្ត្រីមានផ្ទៃពោះ: (ដោយមិនចង់និយាយថាមានគត៍ព្រោះខ្លាចក្មេងអាយុបីឆ្នាំម្នាក់នេះមិនយល់)នៅក្នុងពោះមីងមានក្មេងម្នាក់ណាក្មួយ
ក្មេងប្រុស: (សួរបញ្ជាក់ម្តងទៀតទាំងបើកភ្នែកធំៗ)ចឹងមានក្មេងម្នាក់នៅក្នុងពោះ??ហើយក្មេងនេះជាក្មេងល្អអត់??
ស្ត្រីពោះធំ: និយាយទាំងញញឹមផងថាចាសពិតណាស់ជាក្មេងដ៏ឆ្លាតនិងគួរឲ្យស្រលាញ់ម្នាក់។
ក្មេងប្រុសនោះក៏ចាប់ផ្តើមយំយ៉ាងខ្លាំងហើយរត់ទាំងភ័យពេញមន្ទីរពេទ្យនិងស្រែកថាហេតុអីបានជាមីងស៊ីវាចឹង???៕
មតិយោបល់