ភ្នំពេញ៖ តារាកំប្លែងដ៏ល្បីល្បាញ នាយ ពែកមី ក្នុងរាត្រីនេះ បានចេញមុខបកស្រាយនូវទង្វើខុសមួយពេល ដោយគ្មានចេតនា មើលងាយលុយរៀលរបស់ខ្មែរយើងឡើយ ដោយសកម្មភាពទាំងនោះ គ្រាន់តែចង់ឲ្យទស្សនិកជនសើចតែប៉ុណ្ណោះ ដោយគ្មានបំណងមើលងាយ ឬប្រមាថលើព្រះមហាក្សត្រ កម្កល់លើត្បូងនោះឡើយ ។
សកម្មភាពខុសមួយពេលដែលរងការរិះគន់នេះវាបានកើតឡើងពី ល្ងាចមិញ ក្នុងកម្មវិធីរាត្រីកម្សាន្ត ជាមួយនឹងរឿង «សាច់ឯង» ដោយក្នុងផ្ទៃរឿង នាយពែកមី បានយកជើងគៀបលុយ ពីនាយ ប៊ូម តែសកម្មភាពទាំងនេះ ក៏ព្រោះតែចង់ឲ្យទស្សនិកជនសើច តែមិនស្ថិតក្នុងន័យប្រមាថលើក្សត្រឡើយ ។
ក្រោយចប់ការសម្តែងប្រពន្ធនាយ ពែកមី បានប្រាប់ដល់ប្តីខ្លួនថា ឯងលេងល្ងាចមិញរាងជ្រុលតិចហើយ ក៏ធ្វើឲ្យនាយពែកមី បង្កើតវីដេអូឡើង ដើម្បីសុំទោសដល់ទស្សនិកជន និងព្រះមហាក្សត្រ តម្កល់លើត្បូង ។
ក្នុងវីដេអូឃ្លិបនោះ នាយពែកមី និយាយថា ៖ សូមឲ្យព្រះមហាក្សត្រព្រះរាជទានទោស ដល់ខ្លួន ដែលជាតារាសម្តែងនេះផង ដោយគ្មានបំណងមើលងាយលើបុណ្យបារមី ព្រះអង្គឡើយ ដោយទង្វើនោះ គ្រាន់តែចង់ឲ្យ ទស្សនិកជនផ្ទុះសំណើចតែប៉ុណ្ណោះ គឺខ្លួនគ្មានបំណងអ្វីផ្សេងឡើយ ។ ក្នុងនោះដែរ ខ្ញុំពិតជាទទួលស្គាល់ថា ខ្លួនពិតជាខុសមែន ចឹងសូមឲ្យប្រជាពលរដ្ឋខ្មែរ អភ័យទោសផង ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់