ព័ត៌មានសិល្បៈ និងកម្សាន្ត

Miley Cyrus ថត​អាក្រាត​ល្វែង​ខាងលើ​

​បន្ទាប់​ពី​ព័ត៌មាន​បាន​ចុះ​បង្ហាញថា នាង Miley Cyrus ត្រូវ​បាន​ជាប់​ឈ្មោះ​ជា​នារី​ដែល​ស្អាត​បំផុត នៅលើ​ទស្សនា​វ​ដ្តី Maxim magazine នោះ ស្រី​ស្រស់​ដែល​ជា​តារា​ចម្រៀង​រូប​នេះ​បាន​បន្ត​ថត​អាក្រាត​ល្វែង​ខាងលើ​ដើម្បី​អបអរ​ដល់​ជ័យលាភី​នេះ​។​

​ជាមួយ​នឹង​រូបថត​ដែល​មាន​នៅ​លើ​ទស្សនា​វ​ដ្តី US Weekly ស្រី​ស្រស់​រូបនេះ​បាន​បង្ហាញ​ខ្លួន​ជាមួយ​នឹង​សក់​ខ្លី និង​ការថត​អាក្រាត​ល្វែង​ចំ​ពី​ខ្នង និង​ខោ​របស់​នាង​វិញ មាន​សភាព​រហែក និច​លេច​ចេញ​កំប៉េះគូថ ឡើង​សខ្ចី​។​

​ចាប់​ពី​លេខ ៦៨ កាលពី​ឆ្នាំទៅ តារាចម្រៀង Miley Cyrus ឆ្នាំ​នេះ​ជ្រោង​បាន​លេខ ១ ដោយ​ជាប់​បំបា​ក់នាង Rihanna, Mila Kunis, Jennifer Lawrence, Kate Upton, Scarlett Johansson, Katy Perry, Jessica Alba, Megan Fox និង​តារា​ជាច្រើន​ទៀត សរុបទៅ ១០០ នាក់ ដែល​ជា​ស្រី​ស្រស់​សិច​ស៊ី​បំផុត​ក្នុង​ឆ្នាំ ២០១៣ នេះ​។​

​ជាមួយនឹង​ការថត​អាក្រាត​ខាងលើ ស្រី​ស្រស់​រូបនេះ​ដូចជា​ស្ទាក់ស្ទើរ​ក្នុង​ការសារភាព ថា ជា​ត្រូវតែ​បង្ហាញ​សម្រស់​ដោយ​អាក្រាតកាយ ព្រោះថា ជា​សម្រស់​បែប​ធម្មជាតិ ការធ្វើ​បែប​នេះ​អ្នកនឹង​ក្លាយ​ជា​តារា​មួយ​ដួង​ដែល​សម្បូរ​ទៅ​ដោយ​ប្រជាប្រិយភាព​។ ស្រី​ស្រស់​រូបនេះ​បាន​និយាយថា ពេល​នេះ​នាង​សប្បាយរីករាយ​ណាស់ ដែល​ជាប់​ចំណាត់ថ្នាក់​លេខ ១ ក្នុងចំណោម​បញ្ជី​ឈ្មោះ​តារា​សិច​ស៊ី ទាំង ១០០ ប្រចាំ​ពិភពលោក​លើ​ទស្សនា​ខាងលើ​នោះ​៕​
https://i1272.photobucket.com/albums/y389/domneng/my-nhan-ban-nude-nong-bong2_zps1fa98f35.jpg

មតិយោបល់