ក្នុងពិធីក្រុងពាលី«ឈាមស្នេហ៍ក្បត់បេះដូង»កាលពីព្រឹកថ្ងៃ១៦ មីនា ផលិតកររឿងនេះបានអះអាងថា ខ្សែរឿងមួយនេះនឹងផលិតអោយប៉ុស្ដិ៍លេខ៥ ដោយសាច់រឿងសំខាន់គឺឆ្លុះបញ្ចាំងពីសង្គ្រាមទ័ពព្រៃនៅក្នុងប្រទេសកម្ពុជានៅអំឡុងឆ្នាំ១៩៨០ជាង។ ខ្សែរឿងនេះគឺជាការបោះទុនទាំងស្រុងរបស់ផលិតកម្ម B & S ដោយតាមគម្រោងគឺតារាសម្ដែងមួយចំនួនត្រូវបានបញ្ជូនអោយហាត់ទាហាន មុនពេលចេញថតនោះផង។ លោកទិត្យ ធារិទ្ធ ជាអ្នកដឹកនាំរឿងបានអះអាងថាការផលិតមួយរឿងនេះ នឹងចំណាយអស់ច្រើនដោយសារតែទាំងឡាន ទាំងខោអាវ ត្រូវជួល និងកាត់ថ្មីទាំងអស់ ដើម្បីអោយត្រូវនឹងបរិបទសង្គមក្នុងអំឡុងឆ្នាំ១៩៨០ជាង ក្នុងពេលដែលកងទ័ពកម្ពុជា…
មតិយោបល់