ព័ត៌មានសិល្បៈ និងកម្សាន្ត

ការស្រលាញ់​ដែល អូន​មិនអាច​ស្មោះ​បង ជា​បទ​ថ្មី​បង្កើត​ដោយ​កូន​ខ្មែរ​ឬ​?(Video In Side)

​ព្យុះ​ព័ត៌មាន​ដែល​រិះគន់​ពី​បញ្ហា លួច​ចម្លង​បទ​បរទេស​មក​ធ្វើ​កម្ម​សិទ្ធ​ខ្លួន និង​រិះគន់​ចំៗ​ទៅលើ​ផលិតកម្ម​ធំៗ​ចំនួន ៣ នៅក្នុង​ស្រុក​ខ្មែរ ដែល​សឹង​ធ្វើឲ្យ​ម្ចាស់​ផលិតកម្ម​ទាំងនោះ រក​ពាក្យ​តប​មិន​រួច ដោយ​បាន​បង្ហាញ​ភស្តុតាង​ភ្ជាប់​ជាមួយ​នឹង​បទ​ចម្រៀង​ដែល​ខ្លួន​បាន​បង្កើត ហើយ​ក៏​ធ្វើឲ្យ​អ្នកដឹកនាំ​មួយចំនួន​ប្រតិកម្ម​លើ​បញ្ហា​នេះ​ផង​ដែរ​។​

​យើង​សង្កេតឃើញថា មាន​ទំព័រ មួយ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក ដែល​មានឈ្មោះ​ថា Anti Copy Songs ដែល​ជា​ក្រុម​មួយ​អង្គុយចាំតែ​រិះគន់ និង​ប្រៀបធៀប​បទ​ថ្មី ដែល​ផលិតកម្ម​ធំៗ​បី បាន​ចេញផ្សាយ​នា​ពេលកន្លងមក បានបង្ហាញ​ថា មាន​បទ​ចម្រៀង​ខ្មែរ​ច្រើនណាស់​ដែល​យក​ពី​បរទេស ទាំង​សាច់ភ្លេង និង​កាយវិការ​សម្តែង ដែល​មាន​បទ​ខ្លះទៀត​ចម្រៀង​ផ្សេង យក​កាយវិការ បទ​តាំងពី​ពេល​ណា​របស់​បរទេស​ដាក់​ក៏មាន​ដែរ​។​

​ក្រោយ​រលក​ព្យុះ​ព័ត៌មាន​បោកបក់ រេ​រាំ ស្រាប់តែ​ពេល​ថ្មីៗ​នេះ យើង​សង្កេតឃើញថា នៅលើ Wall Post របស់​កវីនិពន្ធ យឹម តា​ស្រង់ បាន​បង្ហោះ​វិដេអូ​ចម្រៀង ដែល​មាន​រយៈពេល ១ នាទី ២៧ វិនាទី ក្រោម​ចំណងជើង​ថា “​ការស្រលាញ់​ដែល អូន​មិនអាច​ស្មោះ​បង​” ដែល​ច្រៀង​ដោយ តារាចម្រៀង សំឡេង​មិន​សូវ​បាន សុគន្ធ ថេ​រ៉ាយុ​។​ភ្ជាប់​ជាមួយ​នឹង​បទ​ចម្រៀង​នោះដែរ គេ​ឃើញ​សរសេរ​អក្ស​រថា និពន្ធ Melody និង និពន្ធ​ទំនុកច្រៀង ដោយ យឹម តា​ស្រង់ ។ កាន់តែ​ពិសេស​ពិសាល​ជាងនេះទៅទៀត នោះ​គឺ​គេ​សរសេរ​ថា និពន្ធ​បទ​ភ្លេង​ថ្មី ៖​ដា​(Fire Band) ។​
https://i1272.photobucket.com/albums/y389/domneng/2013-05-21_234304_zpscd251a92.jpg
​ទន្ទឹម​នឹង​ការ​បង្ហោះ​វិដេអូ​ចម្រៀង បាន​ប៉ុន្មាន​ម៉ោង​នោះ ក៏​មាន​ក្រុម​អ្នក​អន​ឡាញ​ហ្វេ​សប៊ុក ក៏​បាន​ធ្វើ​ការសរសើរ​ទៅលើ បទ​ចម្រៀង​ថ្មី​នេះ ដែល​ជា​ចម្រៀង​និពន្ធ​ដោយ កវី និពន្ធ យឹម តា​ស្រង់ និង​មាន​អ្នកខ្លះ​រហូត​ដល់​សុំឲ្យ យឹម តា​ស្រង់ បង្រៀន​សរសេរ Melody ទៀង​ផង ចំណែក​អ្នកខ្លះ​ទៀត​ក៏​បាន​សរសើរ​ថា ពិរោះ​ដែរ​តើ​។​

​បទ​”​ការស្រលាញ់​ដែល អូន​មិនអាច​ស្មោះ​បង ” នេះដែរ យើង​ពិតជា​មាន​មោទនៈភាព​ខ្លាំង​ណាស់​ដែល ផលិតកម្ម​ក្នុងស្រុក​ចាប់ផ្តើម​បង្កើត​វា​ឡើង ដោយ​មិន​ចម្លង​ពី​គេ​។​តែ​ក្នុងករណី បទ​នេះ​ជា​បទ​ដែល​ចម្លង​ពី​គេ​វិញ ដោយ​អួត​ដាក់​ថា​ជា Melody ថ្មី និង បទ​ភ្លេង​ថ្មី​យ៉ាងនេះ ដែល​បង្កើត​ដោយ​ខ្លួន​ដូច​លើក​មុន​នោះ មហាជន​ខ្មែរ មិនដឹង​យកមុខ​ទៅ​ទុក​ឯណា​នោះទេ​។​ផ្តើមចេញ​ពី​អ្នក ដែលជា​អ្នក​ផ្សព្វផ្សាយ​វប្បធម៌ និង​សិល្បៈ​ខ្មែរ នោះ​ខ្មែរ និង​មាន​កិត្តិនាម​លើ​ពិភពលោក ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​៕​
ស្តាប់បទចម្រៀង​ បង្កើត​ឡើងដោយកូនខ្មែរ​ដូច​ខាង​ក្រោមនេះ៖

មតិយោបល់