ជាមួយនឹងជំនាន់ទី ២ របស់ផលិតកម្ម U2 ដែលជាដើមកំណើតជម្រករបស់តារាចម្រៀងល្បី ខេមរៈ សិរីមន្ត បានវិលជួបជាមួយនឹង ប្រិយមិត្តជិតឆ្ងាយទៀតហើយ។
ក្នុងការបង្ហាញខ្លួនលើកនេះ ផលិតកម្ម U2 បានបង្ហាញមុខតារាចម្រៀង ប្រុសស្រី វ័យក្មេងជាច្រើនដួង ដែលជាពន្លកទំពាំងសិល្បៈជំនាន់ក្រោយ ហើយក៏ជាតារាកំពុងត្រៀមជើងអូសទាញយកប្រជាប្រិយភាព ពីមហាជនផងដែរ។ ក្នុងនោះមានតារាចម្រៀង ស្រីស្រស់សោភា ម្នាក់ក្នុងចំណោមតារាចម្រៀង ប្រុស ៤ នាក់ នោះគឺ នាង សេង ដាលីន ដែលជាអ្នកធ្លាប់បានហ្វឹកហាត់ និងឆ្លងកាត់ការច្រៀងជាច្រើនឆ្នាំ និងយកមកបណ្តុះបណ្តាលបន្ថែមពីសំណាក់ចាហ្វាងផលលិតកម្ម U2 ផងដែរ ទើបឈានដល់ថតសំឡេងដាក់ស៊ីឌី។
https://i1272.photobucket.com/albums/y389/domneng/CD24forcalltune_zpsdab9f2b5.jpg
សេង ដាលីន បានប្រាប់ដល់ គេហទំព័រ ដំណឹង ថា “សម្រាប់នាង ពិតជាមានក្តីស្រម៉ៃខ្ពស់ ខណៈដែលខាងផលិតកម្ម U2 បានផ្តល់ឱកាសឲ្យរូបនាងច្រៀង នាងរំពឹងថា នាងនឹងទទួលបានការគាំទ្រច្រើនពីសំណាក់មហាជន ជិតឆ្ងាយ តែក្តីស្រម៉ៃនេះ គឺពឹងប្រិយមិត្តទាំងអស់ជាអ្នកគាំទ្រ និងខិតខំបញ្ចេញសមត្ថភាពខ្លួនឯង ដែលកំពុងមាន និងស្វះស្វែងរកអ្វីដែលថ្មីជូនដល់មហាជនតាមរយៈបទថ្មី របស់នាង ក្រោមចំណងជើងថា”ព្យាយាមគ្មានន័យ”””។ ស្របពេលជាមួយនឹងគ្នានេះដែរ តារាចម្រៀងសំឡេងថ្មី កញ្ញា ផល សុរ៉ាន់យ៉ា ក៏បានប្រាប់ថា “សម្រាប់នាងជាតារាចម្រៀងថ្មី ដោយមិនធ្លាប់ឆ្លងកាត់ការច្រៀងនោះទេ គឺទទួលបានឱកាស ថ្មីសន្លាងពីចាហ្វាងផលិតកម្មតែម្តង ដែលផ្តល់ឱកាសនាងច្រៀង ។ក្នុងការច្រៀងនេះដែរនាងក៏មានសាច់រឿងចម្រៀងប្លែកផងដែរ ទាកទិននឹង ទុំទាវ តែទុំទាវនាង ជាទុំទាវ ឆ្នាំ ២០១៣ ក្រោមចំណងជើងថា “ស្នេហ៍តែបងម្នាក់”។ទន្ទឹមនឹងគ្នានេះដែរ លោក ឆោម នរៈសំនៀង វិញ ក៏មិនអន់នោះដែរ “លោកបានឲ្យដឹងថាលោកក៏មានបទថ្មី ហើយក៏ជាសំនៀងដំបូងដាក់ស៊ីផងដែរ ក្រោមចំណងជើងថា” នាងអើយ នាងល្អ” “។រីឯកម្លោះសង្ហារស្រវ៉ាចាប់បានទ្រនំដំបូងច្រៀង លោក ស៊ុន ហេងវាសនា មិនដែលឆ្លងកាត់ការច្រៀងពីមុនមក ដោយបានបណ្តុះបណ្តាលពី U2 ផងដែរនោះ ក៏មានវត្តមានបង្ហើរសំឡេងតាមរយៈបទ “នឹកឃើញបងទេ” ដោយសង្ឈឹមថា និងទទួលបានកាគាំទ្រពីប្រិយមិត្តផងដែរ។
មុននេះដែរយើងក៏បានបង្ហាញមុខដោយចុះផ្សាយ តារាចម្រៀងដែលចូលចិត្ត តែច្រៀងបទគេ គឺ លោក វ៉ាន់ មករា ក៏មានវត្តក្នុងផលិតកម្ម U2 ផងដែរ ក្រោមចំណងជើងថា “ប៉ុណ្ណឹងល្មមហើយអូន“។
លោក សាយ កែវសុខ ដែលជាអ្នកដឹកនាំសម្តែង ដ៏ប៉ិនប្រសប់ បានប្រាប់ដល់ គេហទំព័រ ដំណឹង (www.domneng.news )បន្ថែមទៀតថា “តារាចម្រៀង ទាំង ៥ ដួងខាងផលលិតកម្ម U2 ក្រៅពីតារាចម្រៀង វ៉ាន់ មករា និង សេង ដាលីន ក្រៅពីនេះសុទ្ធតែជាអ្នកទទួលបានការបណ្តុះបណ្តាលពីផលិតកម្ម U2 រយៈពេល ៣ ខែ ទើបឈានដល់ដំណាក់កាលថតដាក់ស៊ីឌី នេះ។លោកបានបន្តទៀតថា សម្រាប់ ស៊ីឌីថ្មីវ៉ុល ២៤ លោករំពឹងថា នឹងទទួលបានការជាវច្រើន និងគាំទ្រតារាចម្រៀងយើងច្រើន ខណៈដែលចេញលក់លើទីផ្សារនាពេលខាងមុខ”។
លោកបានបន្ថែមជាចុងក្រោយថា ខាងផលិតកម្ម U2 និងធ្វើអ្វីៗដើម្បីប្រិយមិត្តគ្រប់ទិសរបស់ខ្លួន ដរាបណាប្រិយមិត្តនៅតែគាំទ្រ ផលិតកម្ម U2 នោះ៕
ស្តាប់បទចម្រៀងដូចខាងក្រោមនេះ៖
សំនៀង លោក វ៉ាន់ មករ៉ា
សំនៀង កញ្ញា សេង ដាលីន
សំនៀងកញ្ញា ផល សុរ៉ាន់យ៉ា
សំនៀង លោក ឆោម នរៈសំនៀង
សំនៀងលោក ស៊ុន ហេងវាសនា
មតិយោបល់