ព័ត៌មានសិល្បៈ និងកម្សាន្ត

ស៊ុន ហេង​វាសនា ពន្លក​សិល្បៈ​ចង់​ច្បាម​ប្រជាប្រិយភាព​ឲ្យ​លេចធ្លោ​នៅ​ផលិតកម្ម U2

​នៅក្នុង​សង្កាត់ កំពូល ខណ្ឌ ពោធិ៍ សែន​ជ័យ ស៊ុន​ហេង វាសនា ត្រូវបាន​គេ​ស្គាល់​ថា​ជា​តារា​ចម្រៀង​ពន្លក​សិល្បៈ​ជំនាន់​ក្រោយ នៅ​ក្នុង​ផលិតកម្ម U2 ដែល​កំពុង​មាន​មហិច្ចតា​ចង់​ហក់លោត​ច្បាម​យក​ប្រជាប្រិយភាព​ពី​ទស្សនិកជន​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។​

​ស៊ុន​ហេង វាសនា ដែល​មាន​វ័យ ២៣ ឆ្នាំ សិក្សា​នៅ​សាកលវិទ្យាល័យ ន័​រតុន ឆ្នាំ​ទី ៣ ផ្នែក​គ្រប់គ្រង ។ តារា​វ័យ ២៣ រូបនេះ មាន​ឪពុក​ឈ្មោះ ស៊ុន ឃី (​ស្លាប់​) ម្តាយ​ឈ្មោះ ហ្គូ​វ ហ៊ុយ​ជូ ជា​អ្នក​ប្រកប​អាជីព​ផ្នែក​តម្បាញ ។ វាសនា មាន​បងប្អូន ៧ នាក់ ស្រី ២ នាក់ និង ប្រុស ៥ នាក់ ដោយ វាសនា ជា​កូន​ទី ៦ ក្នុង​គ្រួសារ​។​
https://i1272.photobucket.com/albums/y389/domneng/602283_10201294877672755_287478803_n_zps89184e4c.jpg

តារាចម្រៀង​ ស៊ុនហេង វាសនា និង​តារាចម្រៀងស្រី ផល​ សុរ៉ាន់យ៉ា​

​ជាមួយនឹង​រូបរាង​ដ៏​ស្រស់​សង្ហារ សំឡេង​ធ្ងន់ ស៊ុន ហេង​វាសនា បាន​ប្រាប់​ដល់ គេហទំព័រ ដំណឹង តាម​ទូរស័ព្ទ ដៃ​នៅ​រសៀល​នេះ​ថា “​ខ្លួន​ទើបតែ​ប្រឡូក​ក្នុង​សិល្បៈ​បាន​តែ​មួយ​រយៈ​ខ្លី​តែ​ប៉ុណ្ណោះ ដោយ​ទទួលបាន​ការបណ្តុះបណ្តាល​ពី​ម្ចាស់​ផលិតកម្ម U2 រយៈពេល ៣ ខែ ទើប​រហូត​មក​ច្រៀង​ដាក់​ថា​ស​ស៊ី​ឌី​តែម្តង​។ ស៊ុន​ហេង វាសនា បាន​បន្ត​ទៀត សម្រាប់​ការ​ហក់​ចូល​ច្រៀង​ក្នុង​ផលិតកម្ម U2 ជា​លើកដំបូង​នេះ ខ្លួន​មិន​ដែល​ឆ្លងកាត់​ការ​ច្រៀង​ពីមុន​ឡើយ តែ​សំណាងល្អ​ដែល​ម្ចាស់​ផលិតកម្ម​ផ្តល់ឱកាស​ឲ្យ​ខ្លួន​បាន​បង្ហើរ​សំនៀង​ក្នុង​ស៊ី​ឌី វ៉ុល ២៤ ដែល​ក្នុងនោះ​មាន​បទ​ចម្រៀង “​មាន​នឹកឃើញ​បង​ទេ​” និង​បទ “​ស្នេហ៍​មាសមេ​ឲ្យ​ដូច​គ្រាដើម​” ដែល​កំពុង​តែ​ក្រឡុក​ទីផ្សារ​សិល្បៈ​។​

​សម្រាប់​វ៉ុល​ថ្មី​របស់​ខ្លួន ស៊ុន​ហេង វាសនា តារា​ស្បែក​ស​ភ្នែក​រាង​លឹម ជាប់សែស្រលាយ​ចិន បាន​បន្ថែមទៀតថា “​ខ្លួន​នឹង​សង្ឈឹមថា នឹង​ទទួលបាន​ប្រជាប្រិយភាព​ក្នុងពេល​ឆាប់ៗ ដរាបណា​ប្រិយមិត្ត​នៅ​តែ​គាំទ្រ​ថាស​ចម្រៀង​របស់​ផលិតកម្ម U2″​។​
​ក្រៅពី​ផ្តោតអារម្មណ៍​លើ​វិស័យ​សិល្បៈ តារាចម្រៀង​វ័យ ២៣ ឆ្នាំ​រូប​នេះ ក៏​មាន​គោលបំណង​ចង់​ក្លាយជា​អ្នកធ្វើការ​ក្នុង​ស្ថាប័នរដ្ឋ ដែល​ត្រូវ​នឹង​ជំនាញ​ដែល​ខ្លួន​កំពុង​សិក្សា នា​ពេល​អ​នា​គត់​ផងដែរ​៕​

មតិយោបល់