ព័ត៌មានសិល្បៈ និងកម្សាន្ត

ជុំ លីណូ សំណូមពរ​ឲ្យក្រសួងវប្បធម៌​ជួយបិទ​ស៊ីឌីកូពី

ជុំ លីណូ តារាចម្រៀងដែលចូលចិត្ត​យកស្ទីលរាំបែប​តារា​ចម្រៀងប៉ុប លោក Michael Jackson ត្រូវបាន​គេដឹងថាជា​តារាចម្រៀង​របស់ផលិតកម្ម សាន់ដេ ដោយក្តោ​ប​ប្រជាប្រិយភាពបានតាមរយៈបទចម្រៀង “អ្នកប៉ះកង់ចង់មានស្នេហ៍”។​

នៅលើ​គណនីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក​របស់ម្ចាស់បទចម្រៀង អ្នកប៉ះកង់ចង់មានស្នេហ៍​ នៅពេលថ្មីៗនេះបានធ្វើការ Wall Post ថា “ខ្ញុំបាទ​ជុំ លីណូ ជាតារាចម្រៀង​ក្នុងផលិតកម្មសាន់ដេ សូម​សំណូម​ពរ​ដល់​ក្រសួង​​វប្បធម៌​ និងវិចិត្រ​សិល្បៈ ឲ្យជួយ​ធ្វើអន្តាគមន៍​ បិទ​ស៊ីឌីកូពី។ លោកបានបន្តទៀតថា ធ្វើយ៉ាងនេះ​​ទើ​ប​យើង​​ អាច​ធ្វើ​បទ​ចម្រៀង​ដែល​ជា​ស្នាដៃកូនខ្មែរបាន”។​

ទន្ទឹមជាមួយនឹងគ្នានេះដែរការ Comments តប​របស់ ហ្វេន​របស់​ តារា​ចម្រៀង​និយមប្រើស្ទីលសក់វែង និង​ស្តាយ​រាំបែ​បអតីត​ខ្មោច​លោក Michael Jackson បានតបថា “ល្អណាស់បង​”។ ពាក្យថា ល្អ​ណាស់បង នេះដែរ គឺ​មានន័យថា គាំទ្រ​ចំពោះសម្តីដែល​តារាច្រៀងរូបនេះ​ ​ដែលបាន​សំណូម​ពរ​ដល់ក្រសួង​វប្បធម៌ និងវិចិត្រ ឲ្យបិទ​ស៊ីឌី កូពី ។​

ប្រភពកៀកកើយ និងតារាចម្រៀងរូបនេះបានប្រាប់​ឲ្យដឹងថា “រឿងនេះ​ជា​រឿងពិតដែលលោកបានសំណូមពរ និង ជុំ លីណូ កំពុងខិតខំ​​ដើម្បីបង្កើត​ស្នាដៃ​ដោយខ្លួន​ពោលគឺការបង្កើតចម្រៀងថ្មី​ៗ​ដែលជាស្នាដៃកូនខ្មែរ​”។​ប្រភពដដែលបានបន្តថា នៅពេលខាងមុខនេះដែរ ជុំ លីណូ និងចេញ អាលប៊ុម​​ឆាប់ៗ ដែល​ជា​ស្នាដៃកូនខ្មែរនេះ​។​

​មួយរយៈចុង​ក្រោយនេះ ជុំ លីណូ ហាក់បីដូចជា​ស្ងប់ស្ងាត់ទីផ្សារ​ក្នុង​ការ​ច្រៀង តាមបណ្តា​ខន​សឺត​នានា តែ​លោកក៏បានប្រកាស​​នាពេលកន្លងមកថា លោកនឹង​ពាំនាំ​ស្ទីលថ្មីៗ​ជូនដល់ ប្រិយមិត្ត​ក្នុងពេលឆាប់ៗ​ខាងមុខនេះដែរ​៕​
https://i1272.photobucket.com/albums/y389/domneng/KFC/ChumLyno1_zps9dd5a653.jpg
https://i1272.photobucket.com/albums/y389/domneng/KFC/ChumLyno2_zps51e367f5.jpg
https://i1272.photobucket.com/albums/y389/domneng/KFC/ChumLyno3_zps2a530dbc.jpg
https://i1272.photobucket.com/albums/y389/domneng/KFC/ChumLyno4_zpsb16950e3.jpg
https://i1272.photobucket.com/albums/y389/domneng/KFC/ChumLyno5_zps2402305c.jpg
https://i1272.photobucket.com/albums/y389/domneng/KFC/ChumLyno6_zpsb289387e.jpg

មតិយោបល់