ព័ត៌មានជាតិ

អាមេរិក ជប៉ុន និង​កូរ៉េ​ចូល​តុ​ពិភាក្សា​លើ​បញ្ហា​ឧបទ្វីប​កូរ៉េ​

​ប្រភព​ព័ត៌មាន​ទីភ្នាក់ងា​រ​សារព័ត៌មាន​ស៊ីន​ហួរ​ចុះផ្សាយ កាលពី​ថ្ងៃ​ទី ១៤ ម្សិលមិញ​នេះ​បានឲ្យដឹងថ ក្រុមមន្ត្រី​សេត​វិមាន​របស់​អាមេរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​នេះ​ថា​ប្រទេស​ជប៉ុន​និង​កូរ៉េខាងត្បូង​នឹង​ត្រូវ​បាន​អញ្ជើញ​មក​ជួបជុំ​ពិភាក្សា​គ្នា​លើ​បញ្ហា​ឧបទ្វីប​កូរ៉េ​ជា​ត្រី​ភាគី​នៅ​សប្តាហ៍​ក្រោយ​។​

​អ្នកតំណាង​ពិសេស​របស់​អាមេរិក​សម្រាប់​កូរ៉េ​ខាងជើង​ជា​អ្នក​ទទួល​ភ្ញៀវ​តំណាង​មក​ពី​ជប៉ុន​និង​កូរ៉េខាងត្បូង​លើ​ជំនួប​លើក​នេះ​ដែល​ត្រូវ​ធ្វើឡើង​នៅ​ក្នង​ទីក្រុង​វ៉ា​ស៊ិន​តោន​នា​ថ្ងៃ​ពុធ​អាទិត្យ​ក្រោយ​ដើម្បី​ស្វែងរក​និង​ផ្លាស់ប្តូរ​ទស្សន​លើ​បញ្ហា​ដែល​កំពុង​កើតមាន​នៅ​ឧបទ្វីប​កូរ៉េ​។​

​ភាគី​ខាង​កូរ៉េ​ខាងត្បូង​ដែល​មាន​លោក Cho Tae Yong អ្នក​តំណាង​ពិសេស​ប្រចាំ​ប្រទេស​លើ​ការងារ​សន្តិសុខ​និង​សន្តិភាព​ឧបទ្វីប​កូរ៉េ​នៅ​ខណ​ដែល​ភាគី​ជប៉ុន​និង​ត្រូវ​បញ្ជូន​លោក​រដ្ឋលេខាធិការ​ផ្នែក​ការងារ​អា​ស៊ីន​និង​អូ​សេ​អា​នី​ប្រចាំ​ក្រសួង​ការងារ​ការបរទេស Shinsuke Sugiyama ។​

​គួរ​បញ្ជាក់​ដែរ​ថា​កូរ៉េ​ទាំង​ពីរ​ធ្លាប់​បាន​យល់ព្រម​ថា​នឹង​មាន​ការជួប​គ្នា​ជា​ផ្លូវការ​មួយ​សម្រាប់​ការ​ខាក​ខាន​ជាង 6 ឆ្នាំ​ក្នុង​ការប្រឈមមុខគ្នា​លើ​តុ​ប្រជុំ​ប៉ុន្តែ​ត្រូវ​ខាក​ខាន​ទៅ​វិញ​ដោយសារតែ​ប្រកាន់​គ្នា​លើ​ការបញ្ជូន​ថ្នាក់​មេដឹកនាំ​មិន​សាក​សម​គ្នា​៕​
https://i1272.photobucket.com/albums/y389/domneng/Top/south-korea-usa-japan-flag_zps8be6753e.jpg

មតិយោបល់