ព័ត៌មានសិល្បៈ និងកម្សាន្ត

សកម្មភាព ៩ ចំណុច​ដ៏​អាក្រក់​បំផុត​របស់ Lady Gaga

Lady Gaga តែងតែ​បង្ហាញ​នូវ​អ្វី​ដែល​ប្លែក សិច​ស៊ី និង​ពេលខ្លះ​ដូចជា​មនុស្ស​សំរែ ហើយ​អ្នកគាំទ្រ​តែងតែ​ចងចាំ​នាង​ថា​ជា “​មេ​បិសាច​”” ជាមួយនឹង​រូបភាព​ដែល​បង្ហាញ​កន្លងមក​។​
១.Lady Gaga តែងខ្លួន​ដូច​មនុស្ស​ប្រុស នៅក្នុង​កម្មវិធី MTV Video Music Awards 2011 ។​
https://i1272.photobucket.com/albums/y389/domneng/Decore/LadyGaga1689_zpsd3efbe1c.jpg
២.​តារាចម្រៀង Lady Gaga ដូច​ខ្មោច ខណៈ​ដែល​នាង​ស្លៀក​ឈុត​ពណ៌​ខ្មៅ បិទមុខ​យ៉ាង​ជិត ធ្វើ​សន្និសីទកាសែត នៅក្នុង​ការប្រគុំ​តន្ត្រី MTV ក្នុង​ទីក្រុង Malta កាលពី​ឆ្នាំ ២០០៩ ។​
https://i1272.photobucket.com/albums/y389/domneng/Decore/LadyGaga1688_zps6ce11899.jpg
៣. ស្រី​ស្រស់​រូបនេះ​សម្តែង​លើ​ឆាក ក្នុង​កម្មវិធី MTV VMAs ឆ្នាំ ២០០៩ ដោយ​មើលទៅ​ផ្ទៃមុខ​តុបតែង​បែប​ប្រឡាក់​ឈាម និង ក្បាលពោះ ក្រោម​ក្បាលពោះ​មួយ​ចំអាម ក៏​តុ​ប​តែ​ស្រដៀង​នឹង​មុខ​ដែរ ដោយ​ស្លៀក​ត្រឹមតែ​ខោ​ក្នុង​ជាប់​នឹង​អាវ​។​
https://i1272.photobucket.com/albums/y389/domneng/Decore/LadyGaga1684_zps71d3a8f7.jpg
៤.​សម្លៀក​បំពាក់ Lady Gaga ដែល​ធ្វើ​ពី​សាចគោ ស្លៀក​ចូលរួម នៅក្នុង​កម្មវិធី MTV Video Music Awards 2010 ។ ធ្វើ​បែប​នេះ​គឺ​ដើម្បី​អង្គការ​ការពារ​សត្វព្រៃ PETA ក៏​បាន​ខឹង​នឹង​នាង​មិន​តិច​នោះ​ទេ​។ ទោះជា​យ៉ាងណា​នាង​បាន​ធ្វើ​ការពន្យល​តប​វិញ​ដែរ វា​គ្រាន់តែ​ជា​គំនិត​មួយ​តែ​ប៉ុណ្ណោះ បើ​យើង​មិន​ទៅ​ធ្វើ​បែប​សត្វ ឬ​ចាប់អារម្មណ៍​ទៅលើ​រឿង​នោះ វា​ក៏​មិន​កើត​ឡើង​ដែរ​។​
https://i1272.photobucket.com/albums/y389/domneng/Decore/LadyGaga1681_zpsa422a2b9.jpg
៥. Lady Gaga កោរ​ត្រងោ សាក់​រូប​ទេពអប្សរ ដើម្បី​ជា​ការចងចាំ​ម្តាយ​មិត្តភក្តិ​របស់​នាង Terry Richardson ដែលជា​អ្នក​ថតរូប ដោយ​ម្តាយ​នាង​បាន​ស្លាប់​នៅ​ខែ ១១ ឆ្នាំ ២០១២ ។​
https://i1272.photobucket.com/albums/y389/domneng/Decore/LadyGaga1686_zps1eff4632.jpg
៦. Lady Gaga ស្លៀក​ឈុត​កង្កែប​រយីងរយោង ចូលរួម​កម្ម​វី​ធី​ទូរទស្សន៍​ក្នុង​ប្រទេស​អាល្លឺម៉ង់ កាលពី​ឆ្នាំ ២០០៩ ។​
https://i1272.photobucket.com/albums/y389/domneng/Decore/LadyGaga1683_zpsba3cd088.jpg
៧.​តារា​ប៉ុប Lady Gaga បាន​ធ្វើឲ្យ​ភ្ញាក់ផ្អើល ខណៈ​ដែល​នាង យក​ពង​យ​ក្យ ក្នុង​ការសម្តែង​លើ​ឆាក នា​ប្រទេស​អាល្លឺម៉ង់ ជាមួយនឹង​បទ “Born This Way” ។​
https://i1272.photobucket.com/albums/y389/domneng/Decore/LadyGaga1687_zps023ccfda.jpg
៨. Gaga កាន់​ពែងតែ​គ្រប់​ទីកន្លែង ក្នុង​កម្មវិធី​ផ្តល់​បទ​សម្ភាស The Jonathan Ross ក្នុង​ឆ្នាំ ២០១០ ។​ករណី​នេះ​ដែរ នាង​បាន​ពន្យល់ថា នាង​ធ្វើ​បែប​នេះ គិតថា​មាន​អារម្មណ៍​ដូច​នៅផ្ទះ​ចឹង​។​
https://i1272.photobucket.com/albums/y389/domneng/Decore/LadyGaga1685_zpsc30de7f7.jpg
៩.​សកម្មភាព​ដ៏​រំខាន​របស់ Lady Gaga នាង​បាន​ដឹក​សត្វ​ចៀម ចូលរួម​កម្មវិធី Jonathan Ross ក្នុង​ឆ្នាំ ២០១១ ៕
https://i1272.photobucket.com/albums/y389/domneng/Decore/LadyGaga1682_zpsaf87d033.jpg

មតិយោបល់