ព័ត៌មានសិល្បៈ និងកម្សាន្ត

មហាចម្លែកដល់ក! តុក្កតាបម្រើកាមគុណមានវិញ្ញាណដូចមនុស្ស

បរទេស: យោងតាមគេហទំព័រ TVPOOL នៅថ្ងៃទី ២៣ ខែកញ្ញា បានចេញផ្សាយអត្ថបទព័ត៌មានមួយ និយាយថា តើយើងបានមកដល់ចំណុចនេះដោយរបៀបណា ? ចំនុចដែល “តុក្កតារួមដំណេក” មានសមត្ថភាព ដកដង្ហើម ញញឹមបាន និយាយបាននោះ ។

RealDoll ជាក្រុមហ៊ុនផលិតតុក្កតារួមដំណេកនូវបច្ចេកវិជ្ជាថ្មីបំផុត ដែលតុក្កតាមានសមត្ថភាព ដកដង្ហើម ញញឹមបាន និយាយជាមួយម្ចាស់បាន ដូចមនុស្សពិតៗ ហើយម្យ៉ាងទៀតវាអាចនិយាយបានច្រើនភាសា តាមដែលយើងត្រូវការបានទៀតផងដែរ។

លោក Matt McMullen នាយកប្រតិបត្តិរបស់ក្រុមហ៊ុន RealDoll ដែលជាអ្នកផលិតតុក្កតាជ័រ សម្រាប់រួមដំណេកបំពាក់នូវបច្ចេកវិជ្ជាថ្មីបំផុត បានបើកបង្ហាញពីអនាគតតុក្កតាកំពុងតែវិវឌ្ឍបាន ដោយវាមានសមត្ថភាពផ្ដល់នូវអារម្មណ៍ពិតៗដូចជាមុនស្សដែរ ។ នៅថ្ងៃអនាគតនឹងមកដល់ឆាប់ៗនេះ “តុក្កតារួមកាមទេព” របស់ក្រុមហ៊ុន ដែលមានសមត្ថភាព ដកដង្ហើម ញញឹមបាន និយាយជាមួយម្ចាស់ និងជាពិសេសអាចនិយាយច្រើនភាសាបានតាមត្រូវការ។

គួរបញ្ជាក់ដែលថា ចំពោះលោកអ្នកដែលមានបំណងចង់ទិញ “តុក្កតារួមដំណេក” ដែលមានសភាព ដូចមនុស្សពិតៗបាន តាមរយ: Application ដែលមានឈ្មោះថា Realbotix project បច្ចុប្បន្ននេះមាន ៣ ជំនាន់ ហើយរៀបនិងចេញជំនាន់ទី៤ ដែលមានសភាពដូចមនុស្សបេះបិទ នៅឆ្នាំ ២០១៧ នេះ៕

sex-door4

sex-door6

មតិយោបល់