ព័ត៌មានសិល្បៈ និងកម្សាន្ត

Miley Cyrus បង្ហាញ​រូបថត​ដ៏​សិច​ស៊ី​ដែល​ត្រូវ​បោះពុម្ព​លើ​ទស្សនា​វ​ដ្តី​

​ថ្មីៗ​នេះដែរ Miley Cyrus បាន​ចែកចាយ​រូបភាព​ជាមួយនឹង​អ្នកគាំទ្រ​របស់ខ្លួន នូវ​ភាព​ដ៏​សី​ច​ស៊ី​របស់​នាង ដែល​ត្រូវ​យក​ទៅ​បោះពុម្ព​លើ​ទស្សនា​វ​ដ្តី Notion​។ ក្នុង​រូបភាព​នោះដែរ Miley បាន​ពាក់​អាវយឺត​យ៉ាង​ធំ ខ្សែក​មាស និង​ផ្នែក​ខាងក្រោម​ស្លៀកខោ​ទ្រនាប់​ពណ៌​ស ។​

​លើសពីនេះ ទៀត អ្នកប្រមាញ់​រូប ចាប់​រូបភាព​នាង​បាន ខណៈ​នាង​ដើរ​លើ​ដង​វិថី ទីក្រុង​ឡូអេ​ន​ជើ​ឡេស កាលពី​ថ្ងៃ​ទី ៤ ខែ សីហា ឆ្នាំ ២០១៣ ។ ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ មិត្ត​ប្រុស​របស់​នាង Liam Hemsworth បាន​ធ្វើដំណើរ​ទៅកាន់​​ព្រលានយន្តហោះ ឡូអេ​ន​ជើ​ឡេស ដើម្បី​ធ្វើកា​ហោះហើរ​ចាក​ចេញពីមិត្តស្រីខ្លួននៅឡូអេន​ជើឡេសនេះ​។​

​បើទោះបីជា​យ៉ាងនេះ ទាក់ទិន​នឹង​ការភ្ជាប់​ពាក្យ​របស់​ពួកគេ​យ៉ាង​យូរ​ណាស់​មក​ហើយ​ដោយ​គ្មាន​គម្រោង​រៀបការ​នោះ បងស្រី Miley នាង Noah Cyrus បាន​និយាយថា គូស្នេហ៍​នេះ មិនទាន់​មាន​គម្រោង​រៀបការ​នៅ​ឡើយ​ទេ ហើយ​ប្រហែលជា​គ្មាន​គម្រោង​អ្វី​ទាំងអស់ ប៉ុន្តែ​ក៏​ទន្ទឹង​រងចាំ​បងប្អូន​ស្រី​ខ្លួន​ពាក់អាវ​មង្គលការ​នៅ​ពេល​ខាងមុខ​ផងដែរ​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/MileyCyrus6_zps7f136177.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/MileyCyrus7_zpsc69ee671.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/MileyCyrus1_zps31c1d46f.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/MileyCyrus4_zpse354b053.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/MileyCyrus2_zps23620e4e.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/MileyCyrus5_zps88bce9d8.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/MileyCyrus3_zps252e3ec0.jpg

មតិយោបល់