ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រសួង​ការពារជាតិ​មិន​អាច​បង្ខំ Rain ឲ្យចូល​បម្រើកងទ័ព​ម្តងទៀត​

​យោង​តាម​គេហទំព័រ allkpop នៅ​ថ្ងៃ​ទី ០៧ ខែ សីហា ឆ្នាំ ២០១៣ បានឲ្យដឹង​ថា​ទោះបីជា Rain ត្រូវបាន​រើ​ចេញ​ពី​រង្វង់​នយោបាយ​ក៏​ដោយ​ប៉ុន្តែ​អ្នក​និយម​លេង​អ៊ិន​ធឺ​ណិ​ត​បាន​អំពាវនាវ​ឲ្យ​គាត់​ចូល​បម្រើ​កងទ័ព​ឡើងវិញ​រួមជាមួយ​ទាហាន​ដែល​ល្បីៗ​ផ្សេងទៀត ដោយ​ពុំ​ចាំបាច់​មាន​ឯកសារ​អ្វី​ទាំងអស់​។ ចំណែក​ការឆ្លើយតប​របស់​ក្រសួង​ការពារជាតិ​បាន​ពិចារណា​ពី​បញ្ហា​នៅក្នុង​ដៃ​ពី​ការ​ចូល​ធើ្វ​ទាហាន​ឡើង​វិញ​របស់ Rain​។

​តំណាង​ក្រសួង​ការពារជាតិ​បាន​បញ្ចេញ​យោបល់​ថា “Rain បានបញ្ចប់​ការបម្រើ​កងព័ទ​របស់​គាត់​ហើយ​បាន​រំសាយ​ចេញ​ជា​ធម្មតា​ដូច្នេះ​បើ​គាត់​ទៅ​ចូល​បម្រើ​កងទ័ព​ម្តង​ទៀត​គេ​ត្រូវ​តែពិចារណា​ភារកិច្ច​ទាំងអស់​ដែល​គាត់​បាន​អនុវត្ត​ក្នុងអំឡុងពេល​បំរើការ​កងទ័ព​របស់​គាត់​ដោយ​ទុក​ជា​មោឃះ​។​

​យោបល់​មួយ​ផ្សេងទៀត​បាន​និយាយថា Rain មិនអាច​ចូល​បម្រើ​កងទ័ព​បាន​ទៀត​នោះទេ​។ ព្រោះ Rain ក៏​ដូច​ជា​ទាហាន​ដែល​ល្បីៗ​ផ្សេងៗ​ទៀត​ដែល​ត្រូវបាន​រំសាយ​ចេញ​ត្រឹមត្រូវ​តាមច្បាប់ លើកលែងតែ​មាន​ការបំពាន​ទៅ​លើ​ការបម្រើ​យោធា ទាក់ទង​នឹង​ការចុះ​ឈ្មោះ​ជា​ថ្មី ដូច្នេះ​យើង​មិន​អាច​បង្ខំ​ឲ្យមាន​ការ​ចូល​បម្រើ​កងទ័ព​ទៀត​នោះ​ទេ ៕​
Rain_1375843872_af_org

មតិយោបល់