ម្ចាស់បទ «កាដូគ្មានន័យ» និង «ពាក់ចិញ្ចៀន» កាលពីរាត្រីយប់មិញនេះ បានធ្វើឲ្យក្លឹបកម្សាន្តពេលរាត្រីមួយកន្លែង កក្រើក ក៏ព្រោះ តែអតីតម្ចាស់បទនេះ បានបង្ហាញវត្តមានវិញ ដែលធ្វើឲ្យទស្សនិកជន ភ្ញាក់ផ្អើល ។
លោក មួន ម៉ារ៉ា ជាតារាចម្រៀងទី២ ហើយ ដែលបានបង្ហាញវត្តមាន បន្ទាប់ពីតារាចម្រៀង ស្រករគ្នា លោក សាន ផានិត ជាអ្នកទី១ បានបង្ហាញវត្តមានវិញ ជិតកន្លះឆ្នាំមកនេះ។
វត្តមានវិលវិញរបស់មួន ម៉ារ៉ា ក្នុងវិថីសិល្បៈ គឺគេឃើញលោក បង្ហាញសំនៀង ក្នុងក្លឹបកម្សាន្ត ដោយលើកបទ លោកល្បីល្បាញ ជាង១០ឆ្នាំមុនមកច្រៀង ក្រោមចំណងជើងថា «ពាក់ចិញ្ចៀន» ។
កន្លងមកពាក់ព័ន្ធនឹងការវិលចូលសិល្បៈ ក៏ដូចជាយកបទចម្រៀងចាស់ៗរបស់លោកមួយចំនួន ធ្វើជាបទ ស្នាដៃនិពន្ធថ្មីនេះ លោក មួន ម៉ារ៉ា ពេលនោះបានឆ្លើយបដិសេធ និងបានបិទទូរស័ព្ទ ដោយប្រាប់យ៉ាងខ្លីថា លោកកំពុងជាប់ប្រជុំ សូមទោសចាំខ្ញុំខលទៅវិញ ៕
ទស្សនាការបង្ហាញវត្តមានរបស់ លោក មួន ម៉ារ៉ា ដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=vPvxUSTizIM&feature=youtu.be
មតិយោបល់